ចាប់ផ្តើមដឹកទឹកចែកពលរដ្ឋខ្វះទឹកផឹកនិងប្រើប្រាស់លើកដំបូងនៅខេត្តបន្ទាយមានជ័យខេត្តបន្ទាយមានជ័យះលោកឧត្តមសេនីយ៍ ទោអាត់ខែមស្នងការនគរបាល

0

ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឪវាទបានចាប់ផ្តើមដឹកទឹកចែកពលរដ្ឋខ្វះទឹកផឹកនិងប្រើប្រាស់លើកដំបូងនៅខេត្តបន្ទាយមានជ័យពីថ្ងៃទី១៦ខែមីនាឆ្នាំ២០១៩ តទៅនៅភូមិតាអ៊ុនឃុំទានកាំនិង ភូមិជ្រាប់ថ្មី ឃុំជប់វារីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដឹកនាំស្នងការរង នាយ នាយរង ពលនគរបាលខេត្ត ស្រុកឃុំជាច្រើន រួមទាំងរថយន្តពន្លត់អគ្គីភ័យ៧គ្រឿងដឹកទឹកជាច្រើនជើងទៅចែកជូនពលរដ្ឋនៅបណ្តាភូមិនៃឃុំខាងលើ។ក្នុងនោះ ចែកទឹកក្នុងភូមិតាអ៊ុនចំនួន៨០គ្រួសារ និងនៅភូមិជ្រាប់ថ្មីជាង១៨គ្រួសារ អស់ទឹកប្រហែល១០០.០០០លីត្រ ។ការចែកទឺកក្នុងគ្រាអាសន្នលើកដំបូងនៅខេត្តនាកណ្តាលរដូវប្រាំងនេះ ក៏មានការចូលរួមពីកងទ័ពកងពលតូចថ្មើរជើងលេខ៥១ យោធាផ្នែកសឹករងស្រុក កងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះនិងមន្ត្រីអាជ្ញាធរដែនដី កម្លាំងប្រជាការពារផងដែរ។លោកឧត្តមសេនីយ៍ទោ អាត់ ខែម ឲ្យដឹងទៀតថាការឈានដល់ចែកទឹកលើកដំបូងនេះ បន្ទាប់ពីលោកនិងក្រុមការងារបានចុះពិនិត្យស្ថានភាពកង្វះទឹកនៅតាមមូលដ្ឋានមួយចំនួននៅទូទាំងខេត្តនេះ។ចំណែកពលរដ្ឋឈ្មោះ ហីុវ ឆាយ រស់នៅភូមិតាអ៊ុន ប្រាប់
អ្នកយកព័ត៍មានឲ្យដឹងថា ដោយសារកម្រឹតទឹកភ្លៀងតិចកាលពីរដូវវស្សា ហើយរដូវប្រាំងនេះក្តៅហួតហែងខ្លាំង ខ្យល់បោកបក់ក៏ខ្លាំងធ្វើឲនយស្រះត្រពាំង អណ្តូងរីងខះអស់ ។ហើយអ្នកស្រុកខ្វះទឹកជាង១ខែមកហើយៗទៅដឹកទឺកពីភូមិឆ្ងាយមកប្រើប្រាស់ ។ក្នុងនោះ ពលរដ្ឋសូមថ្លែងអំណរគុណណាស់ដល់លោកស្នងការនិងនគរបាល ក៏ដូចកងកម្លាំង មន្ត្រី អ្នកពាក់ព៍ន្ធដែលបានដឹកទឹកមកចែកដល់ផ្ទះនាពេលនេះ ។រីឯលោកហីុវ តឹក មេភូមិតាអ៊ុន ឃុំទានកាំប្រាប់ថាស្ថានភាពទឹកឆ្នាំនេះតិចតាំងពីខែវស្សាមកម្លេះសូម្បីទឹកស្រះធំក្នុងភូមិដែលសហគមន៍ ភ្នាក់ងារភូមិ អង្គការអាសេដូនិងមន្ទិរអភិវឌ្ឍន៍ជនបទបានជីក ក៏រីងខះតាំងជិត២ខែមកហើយព្រោះគ្មានទឹកបង្ហូរចូលហេតុនេះ ដើម្បីបង្ការទុកកុំឲ្យទឹកខ្វះនៅឆ្នាំក្រោយៗទៀត ពលរដ្ឋសំណូមពរដល់អាជ្ញាធរ អង្គការនិងមន្ទីរអភិវឌ្ឍន៍ជនបទជួយជីកពង្រីកនិងជម្រៅស្រះ ឬបន្ថែមស្រះថ្មីទៀតសម្រាប់ពលរដ្ឋជាង៨០គ្រួសារក្នុងភូមិនេះផង ។សូមបញ្ជាក់ថា ក្នុងឱកាសចែកទឹកនោះ កម្លាំងសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរក៏បានសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បានផ្តល់អំណោយរទេះរបស់លោកឧកញ៉ាហ៊ុន ជា ដល់លោកតាចាស់ជរាពិការនៅក្នុងភូមិផងដែរ៕