អភិបាលរងខេត្តព្រះសីហនុចំនួន២រូបត្រូវបានប្រកាសចូលកាន់មុខដំណែងជាផ្លូវការជំនួសអភិបាលរងពីរដែរដែលត្រូវបានបញ្ចប់មុខតំណែង

0

ខេត្តព្រះសីហនុ ពិធីនេះប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០១៩ ក្រោមអធិបតី លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង ដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អភិបាលរងខេត្តព្រះសីហនុទាំង២រូបនេះត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យ លេខ៣៣៤អនក្រ.តត ប្រកាសផ្ទេរភារកិច្ចនិងតែងតាំងអោយកាន់ដំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ
ជំនួសអភិបាលរងពីររូបដែលត្រូវបានបញ្ចប់មុខតំណែងនាពេលកន្លងទៅព្រោះមានបញ្ហាមិនប្រក្រតីមួយចំនួន។

អភិបាលរងខេត្តព្រះសីហនុដែលទទួលបានការតែតាំងថ្មីនេះ
១. លោក លៀម សុដា ឋានន្តរស័កិ្តឧត្តមមន្ត្រីថ្នាក់លេខ២ ផ្ទេរពីអភិបាលរងខេត្តឧត្តរមានជ័យ។
២. លោក ម៉ាង ស៊ីណេត ឋានន្តរស័កិ្តវរមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌ មន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងពាណិជ្ជកម្ម ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ ការដឹកនាំស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលនាពេលបច្ចុប្បន្នខេត្តពមរះសីហនុ បាននឹងកំពុងបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍស្ទើរគ្រប់វិស័យយ៉ាលឿន។ជីវភាពប្រជាជនបានរីកចម្រើនជាលំដាប់ឯអត្រានៃភាពក្រីក្របានធ្លាក់មកនៅត្រឹមតែ១០,៧២%ប៉ុណ្ណោះ។
ទន្ទឹមនេះ លោកអភិបាលសំដែងការស្វាគមន៍ចំពោះអភិបាលរងថ្មីទាំងពីររូបនេះនិងបង្ហាញក្តីឆន្ទះមុតមាំរួមគ្នាដើម្បីបម្រើប្រជាជនអោយបានល្អស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំ។

ជាមួយគ្នានេះដែរ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តាំផ្ញើអោយមន្ត្រីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់នៅខេត្តព្រះសីហនុ យកចិត្តទុកដាក់បំពេញភារកិច្ច អោយបានល្អ តាមតួនាទីភារកិច្ច ដោយយកផលប្រយោជន៍ជាតិជាធំ។

លោក សក់ សេដ្ឋា បានរំលេចថាធនធានធម្មជាតិ ឆ្នេរ កោះ ព្រៃប្រឹក្សា ទាំងនេះគឺធនធានប្រកបដោយសក្តានុពលក្នុងការទាក់ទាញទេសចរនិងវិនិយោគិន។
ដូច្នេះត្រូវរួមគ្នាថែក្សាអោយបាននិងត្រូវគិតគូរគ្រប់គ្រប់សំណល់រឹងរាវអោយបានល្អធ្វើយ៉ាងណាកុំអោយមានផលប៉ះពាល់បរិស្ថានជាពិសេសឆ្នេរខ្សាច់និងទឹកសមុទ្រ៕(សាវ៉ុន)