​​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ចាត់ទុក​មន្ត្រី​ប៉ុស្តិ​នៅ​ច្រកទ្វារ​ជា គោលដៅ​ទី​១​នៃ​ការការពារ​សុវត្ថិភាព​សន្តិសុខ​

0

ស្ទឹងត្រែង​៖ ថ្នាក់ដឹកនាំ​ក្រសួង​មហា​ផ្ទែ ក៏ដូចជា​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​បាន​ក្រើន​រំលើក ឲ្យ​មន្ត្រី​ប៉ុស្តិ​ប្រចាំ​នៅ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ត្រពាំង គ្រៀល​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​ជាមួយ​ភាគី​ឡាវ​លើ​ផ្នែក​ការងារ​ការពារ​សន្តិសុខ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ដើម្បី ធានា​សុវត្ថិភាព​ជូន​

ភ្ញៀវទេសចរ​ណ៏​ផង​និង​ទប់ស្កាត់​កា​នាំចូល​គ្រឿងញៀន​ព្រមទាំង​បទល្មើស​ផ្សេងៗ​កុំ​ឲ្យ​កើតមាន​។​ ក្នុង​ពិធី​ប្រកាស​មុខតំណែង​នាយ​ប៉ុស្តិនគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល ចំណុះ​នាយ​យក​ដ្ឋា​ន ច្រកទ្វា​ទី​១​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​ក្រសួង​មហា​ផ្ទែ ព្រឹក​ថ្ងៃទី​០២​កក្កដា​ឆ្នាំ ២០១៤​នៅ​ខេត្តស្ទឹងត្រែង លោក​ឈាង ឡាក់​អភិបាលរង​ខេត្ត លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក​ឃុន សំបូរ​អគ្គនាយករង​នៃ​

អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​ក្រសួង​មហា​ផ្ទែ មាន​ប្រសា​ស​ន៏​ថា ខេត្តស្ទឹងត្រែង មាន​ព្រំប្រទល់​នៅជាប់​ប្រទេស​ឡាវ​ប្រវែង​២៥៧​គីឡូម៉ែត្រ​ក្នុងនោះ​មាន​ព្រំប្រទល់​ផ្លូវ​ផង​ស​ផ្លូវគោក​ផង​ដូចនេះ​ជនល្មើស​អាច ប្រើប្រាស់​ភូមិ​សាស​ន៏​នេះ​នាំ គ្រឿងញៀន ឆ្លងកាត់ ជាងនេះទៀត​អាច​បង្ក​ភាពអសន្តិសុខ​នៅតាម​ព្រុំដែន​ធ្វើ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ណ៏​ផងដែរ​។ បញ្ហា​ដូច​បានលើកឡើង​នេះ​លោក អភិបាលរង​ខេត្ត​ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​ក្រសួង​មហា​ផ្ទែ​បានស្នើ​ឲ្យ​មន្ត្រី​ច្រកទ្វារ​ទាំងពីរ​ច្រក​ផ្លូវទឹក​និង​ផ្លូវគោក​ក៏ដូចជា​

ភាគី​ឡាវ​ផង​ត្រួវ​អនុវត្ត​ការងារ​មាន​ភាព​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​និង​ចេះ​ផ្តល់ព័ត៌មាន​ជូន​គ្នា​ធ្វើ​ឲ្យ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​រក្សាបាន​ចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពី​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ថែមទៀត​។ លោក វរៈសេនីយឯក រស់​ដា​ត នាយប៉ុស្តិ​នគរបាល​អ​ន្តោ​ប្រវេ​ស ច្រកទ្វា​ព្រំដែន​ទទួលស្គាល់ថាៈ កន្លងមក​ការត្រួតពិនិត្យ​ច្រកចេញចូល​នៅមាន​ភាពខ្វះ​ចន្លោះ​ធ្វើ​ឲ្យ​ជនល្មើស​មាន

ឱកាស​លួច​នាំចូល​ទំនិញ​ខុសច្បាប់ និង​លួចលាក់​នាំ​គ្រឿងញៀន​ជាដើម​។ ​លោកនាយ​ប៉ុស្តិ​អះអាងថាៈ​ក្រោយពី​ទទួលបាន​ការណែនាំ​នេះ​លោក​និង​ខិតខំ​បង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កំលាំង​ស​ត្ថ​កិច្ច នៃ​ច្រក​ទាំងពីរ ពិសេស​ភាគី​ឡាវ នៃ​ច្រកព្រំដែន​កម្ពុជា​ឡាវ​មាន​សុខ​សុវត្ថិ​ភាពល្អ​ដើម្បី​ប្រជាពលរដ្ឋ​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ទាំងសងខាង​៕014.07.03_14.47 2-7-.03_14.48