ជ្រូកនាំចូលខុសច្បាប់ពីប្រទេសវៀតណាមត្រូវបានកំលាំងជំនាញការិយាល័យបសុព្យាបាលខេត្តតាកែវបង្ក្រាប

0

តាកែវ ៖ ដោយអនុវត្តតាមចរាចរណែនាំរបស់លោករដ្ឋមន្រ្តីក្រសួងកសិកម្មក៏ដូចជាអគ្គនាយកដ្ឋានផលិតកម្មនឹងបសុព្យាបាលស្តីពីការទប់ស្កាត់រាល់ការនាំសត្វជ្រូករស់ចូលមកពីប្រទេសវៀតណាម ខណះពេលដែលកំពុងតែមានផ្ទុះជំងឺឆ្កួតអាហ្រ្វិកនោះនៅព្រឹកថ្ងៃទី១៨ ៣ ២០១៩ ដោយមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តតាកែនៅព្រឹកថ្ងៃទី១៨ ៣ ២០១៩ វលោកថៃ លីប្រធានការិយាល័យបសុព្យាបាលនិងផលិតកម្មសត្វខេត្តដោយមានការសហការជាមួយលោកឧត្តមសេនីត្រី វង្ស ហុក លី ស្នងការរងនគរបាលខេត្តទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងលោក ហ៊ុន សារ៉ាត់ ប្រធានការិយាល័យត្រួតពិនិត្យអានាម័យបស្យុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្តនៃក្រសួងកសិកម្មរួមនិងមន្ត្រីជំនាញពាក់ព័ន្ធបានធ្វើការចុះចាប់សត្វជ្រូកដែលឈ្មួញបានលួចចូលមកដោយខុសច្បាប់ហើយឃ្លាំងស្តុកជ្រូកនៅភូមិដើមផ្ដៀកឃុំព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវ។ លោកថៃ លី នាយការិយាល័យផលិតកម្មនឹងបសុព្យាបាលខេត្តបានអោយដឹងថាបន្ទាប់ពីមានសារាចរណែនាំពីរដ្ឋមន្រី្តនឹងអគ្គនាយកដ្ឋាននោះកំលាំងរបស់លោកតែងតែចុះល្បាតនឹងពិនិត្យនៅតាមច្រករបៀងដែលឈ្មួញបាននាំជ្រូកចូលមកនាពេលកន្លងមកជាប្រចាំគ្រប់ច្រកល្ហកផងដែរ ។ លោកនាយការិយាល័យបានបន្តទៀតថាចំពោះឈ្មួញនឹងជាម្ចាស់ទីតាំងដែលបានលួចនាំជ្រូកចូលមកស្តុបទុកដើម្បីធ្វើការចែកចាយដល់ទីតាំងសត្វឃាតសម្រាប់កាប់សាច់លក់នោះមានឈ្មោះសាន រ៉ា ភេទប្រុសរស់នៅភូមិឃុំខាងលើហើយសត្វជ្រូកដែលយើងចាប់បានជាក់ស្តែងមានចំនួន២៥ក្បាលក្រោយពីចាប់បានហើយកំលាំងជំនាញក៏បាននាំយកសត្វជ្រូកទាំងអស់នោះមករក្សាទុក្វនៅការិយាល័យផលិតកម្មនឹងបសុព្យាបាលខេត្តដើម្បីចាត់ការបន្ត។