ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានទទួលជួបប្រជាពលរដ្ឋ ចំនួន២៩គ្រួសារ ដែលមានបញ្ហាទំនាស់ដីធ្លី នៅស្រុកឈូក

0

ខេត្តកំពត ព្រឹកថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលជួបប្រជាពលរដ្ឋ ចំនួន២៩គ្រួសារ ដែលមានទំនាស់ដីធ្លី ជាមួយកងកម្លាំងការពារកោះឆ្នេរ, ក្រុមហ៊ុនសូងួន និងក្រុមហ៊ុនចាន់សុទ្ធា ដែលស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារគណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងបងប្អូនប្រជាពលរដ្ឋ សរុប៤៨នាក់។ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ជូនថា៖-គណ:កម្មការនឹងរៀបចំកិច្ចប្រជុំ ជាមួយកងកម្លាំងការពារកោះឆ្នេរ, ក្រុមហ៊ុនសូងួន និងក្រុមហ៊ុន ចាន់សុទ្ធា ដោយលើកយកសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ មកពិភាក្សារកដំណោះស្រាយសមស្រប។-សូមឲ្យបងប្អូនប្រជាពលរដ្ឋត្រឡប់ទៅវិញ បន្តធ្វើដំណាំ និងអាស្រ័យផលដូចធម្មតា ប្រសិនបើមានការហាមឃាត់ សូមរាយការណ៍ជាបន្ទាន់ មករដ្ឋបាលស្រុក ដែលជាសេនាធិការរបស់ខេត្ត។