ល្បិចសាមកុកបក្សពួកលោកយង់សៅវុទ្ធី នឹកស្មានថាចាន់សុខ លាចាកលោកទៅហើយ

0

កំពង់ឆ្នាំង យោងតាមពាក្យសម្ដីរបស់លោកចាន់សុខដែរជាជនជាតិវៀតណាម ម្ជាស់កម្មសិទ្ធដីគាត់បានទិញដីមួយកន្លែងពីលោក ស៊ុយសាវី នៅចំណុចខ្សាច់ស ឃុំអណ្ដូងស្នាយស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង មានទំហំ ៨.១៣ ហិតាដែរមានលោកមេភូមិលោកមេឃុំ ទទួលស្គាល់ហើយជាឯកសារគតិយុត្តស្របច្បាប់ ខាងលើនោះគាត់បានកាន់កាប់ចាប់តាំងពីឆ្នាំ២០០៧មក ម្ល៉េះស្ថិតនៅចំណុចខ្សាច់ស ឃំុ អណ្ដូងស្នាយស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង
ក្រោយមកនៅថ្ងៃទី ២៧ ខែ វិច្ឆិកាឆ្នាំ២០១៨ មានឈ្មោះយង់សៅវុទ្ធីនិងបិុលចន្ថារួមទាំងបក្សពួកឃុបឃិតជាមួយលោក
ហែម សំអុន មេភូមិអូតាសេក និងមេឃុំគោកបន្ទាយធ្វើឯកសារនិងបណ្ណ័កម្មសិទ្ធលក់ផ្ដាច់ទៅអោយក្រុមហ៊ុន ស៊ូមីតូម៉ូ ខនស្រ្ដាកហ្សិន ខូអិលធីឌី ជាក្រុមហ៊ុនដែលបានចុះបញ្ជីនិងបង្កើតឡើងក្រោមច្បាប់នៃប្រទេសជប៉ុនដែលមានលេខចុះ
បញ្ជី០០០៣០១៨៥ចុះថ្ងៃទី២៦ខែធ្នូ ឆ្នាំ ២០១៧ និងមានទីស្នាក់ការចុះបញ្ជីនៅ ២.៦.១ ធ្យូងកូដាសុីយូកុ ទីក្រុងតូក្យូប្រទេសជប៉ុន (តំណាងដោយលោក ) យ៉ាស៊ូតូម៉ូ អាកាសាកា មានតួនាទី ជាប្រធានគ្រប់គ្រងគម្រោង
ធ្វេីផ្លូវជាតិលេខ៥ ដេីម្បី ជីកកាយយកដីខ្សាច់មកចាក់ធ្វេីផ្លូវជាតិលេខ ៥ នឹងមានការ សហការទទួលស្គាល់ពីលោកគង់សុវណ្ណ អស្ចា នាយរដ្ឋបាលសាលាខេត្តកំឆ្នាំងទៀតផង។
លោកបុិល ចន្ថា ដែលជាមន្រ្តីសូរិយោដីគឺលោកទិញដីខាងលើពីលោកយ៉ង់ សៅវុទ្ធី មានតួនាទី ពិធីការសាលាខេត្តកំពង់ឆ្នាំង រស់នៅភូមិព្រៃខ្មែរ។
តាមប្រ ភពពីលោកចាន់ សុខ បានអោយដឹងថាដីរបស់គាត់មានប្រព្រំទល់ជាមួយលោកឡូយ ស៉ឹុមឈៀង មានទំនាស់កើតរឿងរ៉ាវបានប្ដឹងទៅតុលាការ រួចរាល់ទៅហើយដោយមានលោកព្រះអាជ្ញារង អូ ផាត បញ្ជាអោយលោកសួង សែប្រធានភូមិបាលស្រុករលាប្អៀរបានចុះចង្អុលបង្ហាញវាស់វែងបោះបង្គោលនៅថ្ងៃទី២៣ខែមិនា២០០៩.ដោយពួកគេយល់ថាលោកចាន់ សុខ បានស្លាប់បាត់ទៅហេីយ។
#សូមបញ្ជាក់ លោកចាន់សុខ កំពុងស្វែងរកមេធាវីជើងខ្លាំងនៅក្នុង ស្រុកនិងក្រៅស្រុក ដើម្បីទប់ទល់ល្បិចកលជាមួយបក្សពួកលោក យង់សៅវុទ្ធី (ពួកគេលេងល្បិចសាមកុក)