ក្រោយពី​សមត្ថកិច្ច​ចុះទៅ​សំរុះសំរួល​អំពើ​ហឹ​ង្សា​ប្តី​ប្រពន្ធ​ ​ក្របួច​បាន​អ្នក​ចែកចាយ​និង​ប្រាស់​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៦​នាក់​

0

​កំពង់ឆ្នាំង​៖​ ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់ ជា​អ្នកជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន ត្រូវ​សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់បាន​ទាំងយប់​ខណៈ​សមត្ថកិច្ច​ចុះទៅ​សំរុះសំរួល​ពី​ករណី​អំពើ​ហឹ​ង្សា​ប្តី​ប្រពន្ធ​មួយគូរ​។​ប្រតិបត្តិ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​នៅ​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​០២

ខែកក្កដា ឆ្នាំ​២០១៤ នៅផ្ទះ​សំណាក់​យីហោ​សុ​ដាលីន ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹក​សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ ​លោក សំ សិទ្ធី អធិការ​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ជនសង្ស័យ​ទាំង​៦​នាក់​នោះ​រួមមាន ១​ឈ្មោះ មុត ចន្ថា ហៅ​គ្រើល អាយុ​៣០​ឆ្នាំ ជា​មេ​ជួញដូរ​និង​ចែកចាយ​ថ្នាំញៀន រស់នៅ​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​,២​ឈ្មោះ ឃឹម ផល្លា ហៅ​អ៊ូ​ក ភេទ​ស្រី អាយុ​៣១​ឆ្នាំ​,៣​ឈ្មោះ គល់ សុភា អាយុ​២៨​ឆ្នាំ​,៤​ឈ្មោះ សៅ សុភា​រ៉ា អាយុ​១៧​ឆ្នាំ​,៥​ឈ្មោះ ស៊ុយ ប៊ុនធឿន អាយុ​១៧​ឆ្នាំ​,​និង​ទី​៦​ឈ្មោះ ជឿន ស្រី​ម៉ុម ភេទ​ស្រី អាយុ​២៥​ឆ្នាំ ហើយ​អ្នក​ទាំង​៥​នាក់​រស់នៅ​ផ្ទះជួល និង​ផ្ទះ​ពួកគេ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹក​សា សង្កាត់​កំពង់ឆ្នាំង​។

​មុនពេល​ឈានទៅដល់​ការឡោមព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​ទាំងអស់​ខាងលើ សមត្ថកិច្ច​ចុះទៅ​សំរុះសំរួល​ករណី​អំពើ​ហឹ​ង្សា​ប្តី​ប្រពន្ធ​ស្ត្រី​ឈ្មោះ ឃឹម ផល្លា តែ​នៅពេលនោះ​ប្រភព មួយ​បាន​បង្ហើ​ប្រាប់​សមត្ថកិច្ច​ថា​៖​ឈ្មោះ ឃឹម ផល្លា​នេះ​ជា​អ្នកប្រើប្រាស់​ថ្នាំញៀន បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​២​កញ្ចប់​តូច​ក្នុង​កាបូប​នាង ក្រោយមក​ក៏​ឈានទៅរក​បក្ខ​ពួកគេ​ទាំង​៥​នាក់​ខាងលើ​ទៀត​។​ ​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពិតប្រាកដ និង​ក្តាប់បាន​នូវ​មុខសញ្ញា​រួចមក លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ចំនួន​២៥​នាក់​ចុះ​

ឡោមព័ទ្ធ​និង​បង្ក្រាប​នៅ​ទីតាំង​ផ្ទះសំណាក់​យីហោ សុ​ដា​នី​ន ដោយ​ចាប់បាន​ជនសង្ស័យ​ចំនួន​៥​នាក់ ព្រមទាំង​វត្ថុតាង​រួមមាន​៖​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​២​ក​ញ្វ​ប់​ធំ និង​២១​កញ្ចប់​តូច​,​លុយ​ចំនួន​៨​ម៉ឺន​រៀល​,​ទូរស័ព្ទដៃ​៤​គ្រឿង​,​និង​ឧបករណ៍​សំរាប់​ជក់​ថ្នាំញៀន​មួយចំនួន​ថែមទៀត​។​ ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា​នេះ សមត្ថកិច្ច​នគរបាល​ក្រុង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំងអស់​បន្តទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​និង​ផ្ត​ន្តា​ទោស​តាម​បញ្ញត្តិ​ច្បាប់​៕??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????