សន្និបាតបូកសរុបលទ្ធផលការងារ យោធាសន្តិសុខអនុវត្តឆ្នាំ២០១៨ លើកទិសដៅអនុវត្តឆ្នាំ២០១៩

0

កំពង់ធំ  ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ចើញជាអធិបតីក្នុងពិធី ប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៨និងលើកទិសដៅ អនុវត្តឆ្នាំ២០១៩  ដោយមានការអញ្ចើញចូលរួម លោក ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង យោធភូមិភាគទី៤ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងកិច្ចប្រជុំនេះផងដែរ មានអង្គភាព វរសេនាតូចទាំង២និងផ្នែកសឹករង ស្រុកក្រុងទាំង៨ ចូលរួមនៅសាលប្រជុំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០១៩។

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែង នូវកិច្ចស្វាគន៍ចំពោះគណអធិបតី ដែលបានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំ រួមទាំងបាន បញ្ជាក់ពីលទ្ធផលសំខាន់ៗដែលបានអនុត្តឆ្នាំ២០១៨ កន្លងមក និងបានលើកទិសដៅអនុវត្តឆ្នំា២០១៩ ឲ្យទទួលបានជោគជ័យ ទី១ ត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារ១០ខ្នង ដែលជាអំណោយភាគគីមិត្តទីក្រុងហូជីមិញ ដែលមានតំលៃសរុប៤៣៥.០០០ដុល្លា ទី២ ត្រៀមកម្លាំងការពារជួយអន្តរាគមន៍ និង សម្រួលជូនប្រជាពលរដ្ឋ និងបង្កើតឲ្យមានល្បែងប្រជាប្រិយ ដើម្បីសេចក្តីសប្បាយរីករាយ របស់កងកម្លាំង នៅក្នុង ឳកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ។ទី៣ ត្រៀមបើកការហ្វឹកហ្វឺដល់កងម្លាំង ទី៤ បន្តសហការជាមួយអាជ្ញាធរដែនដី និងបន្តការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព និងត្រៀមទទួលបទបញ្ជារបស់មេបញ្ជាការ យោធភូមិភាគទី៤ បន្តការអប់រំចិត្តសាស្រ្ត ផ្សព្វផ្សាយអំពីច្បាប់ និងសភាពការថ្មី យកចិត្តទុកដាក់ការងារអតីតយុទ្ធជន ដល់មូលដ្ឋាន និងតាមខ្នងផ្ទះ សិក្សាពិនិត្យជាក់ស្តែង ជីវភាពអតីតយុទ្ធជនដើម្បី អនុវត្តគោលនយោបាយដោះស្រាយ តែការណែនាំចង្អុលបង្ហាញពី ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខា ធិការសមាគមអតីតយុទ្ធជនកម្ពុជា ។

ឯកឧត្តម សុក រីនណា មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៤ ជម្រុញឲ្យយកចិត្តទុកដាក់បន្ថែម ទៀតលើការងារ​កសាង​អង្គភាព​រឹងមាំ​លើ ​ និង​អនុវត្តន៍​ផែនការ​ប្រឡង​ប្រណាំង​  ​បន្ត​បម្រើ​អតីត​យុទ្ធ​ជន​ ចុះសួរសុខទុក្ខ​ ផ្តល់​ជំនួយ​ឧបត្ថម្ភ ដែលក្រុមគ្រួសារអតីតយុទ្ធជន មានការខ្វះខាត ​ សាងសង់​លំនៅដ្ឋាន​ជូន​បងប្អូន​អតីតយុទ្ធជន ដែល​មាន​ជម្រកស្នាក់នៅមិនសមរម្យ​ លើកកំពស់ជីវភាពរស់នៅដល់អតីយុទ្ឋជនយើង​ និង​ការ​ព្យាបាល​ជំងឺ​ ការ​ថែទាំ​សុខភាព​  គោរពវិន័យរបស់កងកម្លាំង រួមទាំងរក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។

ឯកឧត្តម សុខ លូ ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បាន​កោត​សរសើរ​ តំបន់សឹកងកំពង់ធំ បាន​បំពេញ​ភារកិច្ចបាន​ជោគជ័យ​តាម​ផែនការ​ដែល​ថ្នាក់​លើ​បាន​ប្រគល់​ និង​ការ​សាមគ្គី​ភាព​ឯកភាព​ផ្ទៃក្នុងបានល្អ​ របស់​ថ្នាក់ដឹកនាំ​ និង​យោធិនក្រោមឱវាទ​ទាំង​អស់​ ​ក្រោម​ការ​ដឹកនាំ​របស់​បញ្ជាការ​ដ្ឋាន​យោធភូមិភាគ​ទី​៤​ និង​គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់​ធំ​  និងបានអំពាវនាវ ឲ្យកងកម្លាំងទាំងអស់ ត្រូវ​ខឹតខំ​ថែរក្សា​សុខភាព​ ដើម្បី​បន្ត​បម្រើ​ប្រជាជន​ ពេល​ប្រជាជន​មាន​ទុក្ខ​លំបាក​ ពិសេស​ក្នុង​រដូវ​ប្រាំង​នេះ​ដែល​អាច​ខ្វះខាត​ទឹក​ប្រើប្រាស់​ ហ្វឹកហ្វឺន​កងទ័ព​ ពង្រឹង​កងកម្លាំង​ការពារ​ជាតិ​ រក្សាសន្តិសុខ​ សុវត្ថិភាព​សេចក្ដី​សុខ​សាន្ត​ជូន​ប្រជាជន​ ពិសេស​ទោះ​បី​ក្នុង​តម្លៃ​ណាក៍ដោយត្រូវរក្សាឲ្យបានសន្តិភាព​ និង​ការ​ការពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ឡើង​ដោយ​ការ​បោះឆ្នោត​ ។ ដោយ  ប៊ុន  រដ្ឋា