អភិបាលខេត្ត កំពង់ចាម ជំរុញ ឲ្យ បងប្អូន ប្រជាពលរដ្ឋ សហការ ជាមួយ អាជ្ញាធរ ដេីម្បី បង្ការ ទប់ស្កាត់ កុំ ឲ្យ មាន ករណី គ្រោះ អគ្គីភ័យ

0

កំពង់ចាម : ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បាន លេីក ឡើង ថា ពាក់ព័ន្ធ ជុំវិញ បញ្ហា គ្រោះ រាំងស្ងួត នាពេល នេះ បណ្តាល ឲ្យ បងប្អូន ប្រជាពលរដ្ឋ នៅ តាម បណ្ដា ស្រុក មួយ ចំនួន ខ្វះខាត ទឹក សម្រាប់ ប្រេីប្រាស់ ក្នុង ការ បង្កបង្កេីន ផល ដោយឡែក បងប្អូន ដែល រស់នៅ ចំកណ្តាលទី ក្រុង ហេីយ ស្រប តាម ដង ទន្លេ មេគង្គ ទៀត នោះ គឺមិន មាន បញ្ហា ខ្វះខាត ទឹក ដែល ត្រូវ ប្រឈម ធ្ងន់ធ្ងរ នោះ ទេ ប៉ុន្ដែ ដោយ សារ អាកាសធាតុ ស្ងួត ហូួតហែង ខ្វះខាត ទឹក ដែល ជា កត្តា នាំឲ្យ វារីអគ្គិសនី មិន អាច ផលិត ថាមពល អគ្គិសនី បាន គ្រប់គ្រាន់ ខណៈ អ្នក ប្រើប្រាស់ ក៏ មាន ការ កើន ឡើង ទៀត នោះ ដូច្នេះ បើ សិនមាន ការ ផ្អាក ផ្គត់ផ្គង់ អគ្គិសនី មួយ រយៈ ពេល ខ្លី តាម បច្ចេកទេស នោះ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ មាន ការ យោគយល់ ផង នេះជា ការ ថ្លែង របស់ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្ត កំពង់ចាម ក្នុង ពិធី ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង បុណ្យ ឆ្លង សមិទ្ធផលនានា នៅវត្តបុទមរតនៈដីដុះ ស្ថិត ក្នុង ភូមិ ទី២ សង្កាត់ វាលវង់ ក្រុង កំពង់ចាម ដែល មាន ការ រៀបចំ ដោយ លោក ឧកញ៉ា សាយ ហាង និង លោក ជំទាវ ។

ថ្លែង ក្នុង ពិធី នោះ ដែរ ឯកឧត្ដម អភិបាល ក៏បាន សំណូមពរ ដល់ បងប្អូន ប្រជាពលរដ្ឋ ត្រូវ យកចិត្តទុកដាក់ ក្នុង ការ តាម ដាន មើល ខ្សែ បណ្ដាញ អគ្គិសនី ចាស់ៗ ផង ព្រោះ ពេល ដែល ត ភ្ជាប់ បណ្ដាញ ខ្សែ ភ្លើង ក៏ តូច តំរូវការ ប្រេីប្រាស់ ក្នុង ផ្ទះយេីង វា ក៏មាន កំរិត ទាប ហើយ បច្ចុប្បន្ន នេះ សម្ភារៈ ប្រើប្រាស់ អគ្គិសនី ក្នុង ផ្ទះ យើងក៏ សម្បូរ បែប ដូច្នេះ ខ្សែ បណ្ដាញ អគ្គិសនី ចាស់ ៗ វាមិន មាន សុវត្ថិភាព ក្នុង ការ ប្រើប្រាស់ នោះទេ ដែល វាអាច ទុស្សេ បង្ក ជា គ្រោះ អគ្គីភ័យ ទៀតផង បេី ចាំបាច់យេីង ត្រូវ ផ្លាស់ប្ដូរ ខ្សែ ភ្លេីង ថ្មី ឲ្យ ត្រូវ តាម ស្តង់ដារ និង មាន គុណភាព ខ្ពស់ ទៀត ផង ។
ជាមួយ គ្នា នោះ ឯកឧត្ដម អភិបាល ខេត្ត ក៏ បាន អំពាវនាវ ដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការសហការចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណា កុំឲ្យមានករណីគ្រោះ អគ្គីភ័យ កើតឡើង ជាពិសេស នារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុទាំងឡាយ ដែលអាចបង្កឲ្យកើតមានគ្រោះ អគ្គីភ័យ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆេះ និងងាយផ្ទុះឆេះ ជាដើម ។ ហើយ ឯកឧត្ដម ក៏ បាន ជំរុញ ឲ្យ អាជ្ញាធរមូលដ្ឋាន គ្រប់ផ្នែក គ្រ ប់ថ្នាក់ គ្រប់ជំនាញ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យជាប់ជាប្រចាំអំពីបញ្ហាទឹកប្រេីប្រាស់ និងស្រោចស្រព ជូនប្រជាពលរដ្ឋ ដេីម្បី ធានាបាននូវការប្រេីប្រាស់គ្រប់គ្រាន់ នារដូវប្រាំងនេះ ផង ដែរ ៕