ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានធ្វើសិក្ខាសាលាស្តីពីទស្សនៈយេនឌ័រ ការវិភាគយេនឌ័រ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រុងនៃការរើសអើងប្រឆាំងនឹងស្ត្រី

0

មណ្ឌលគិរី៖ ក្រសួងឧស្សាហកម្មនិងសិប្បកម្មខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាស្តីពីទស្សនៈយេនឌ័រ ការវិភាគយេនឌ័រ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រងនៃការរើសអើងប្រឆាំងនឹងស្ត្រី និង ផ្សព្វផ្សាយអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមក្រុមប្រឹក្សាខេត្ត លោកស្រី​ វិន ស៊ីធួន អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ដែលបានប្រព្រឹត្តិទៅនៅអគារប្រជុំក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃ ច័ន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៩ ។

លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាស្តីពីទស្សនៈយេនឌ័រនេះឡើង ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ ដែលសកលលោករកឃើញថា ជាគន្លឺះមួយដើម្បីជំរុញការលូតលាស់នៅក្នុងសង្គមជាតិនីមួយៗ ដែលមិនមែនសំដៅតែចំពោះនារីនោះទេ គឺសំដៅទាំងបុរស ទាំងស្ត្រី នៅពេលដែលគេរកឃើញថា ការចូលរួមនៅក្នុងសង្គមរបស់ភាគីណាមួយតិចជាងភាគីមួយទៀតនោះ គេនឹងជំរុញឲ្យមានភាពស្មើគ្នា ។ លោកជំទាវ ក៏បានជំរុញ និង លើកទឹកចិត្តដល់នារីទាំងអស់ ត្រូវចូលរួមអប់រំ និងហ្វឹកហ្វឺនដើម្បីឲ្យស្ត្រីខ្មែរ ចេះពង្រឹងសមត្ថភាពខ្លួនឲ្យកាន់តែប្រសើរឡើង ចេះប្រើសិទ្ធិរបស់ខ្លួនឲ្យសមស្រប បង្កើនសេចក្តីក្លាហានក្នុងការបញ្ចេញមតិយោបល់ បង្កើនតួនាទីនិងភារកិច្ចជាមាតានិងជាភរិយាដ៏ល្អនៅក្នុងសង្គម ។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និង គាំទ្រលើបញ្ហាយេនឌ័រ និងការលើកកម្ពស់តម្លៃស្រ្តី ដើម្បីធ្វើជាដៃគួ មិនអាចខ្វះបានក្នុងការបំពេញភារកិច្ចការងាររបស់ក្រសួង របស់អង្គភាព របស់សង្គមជាតិ និង របស់ពិភពលោកទាំងមូល ពីព្រោះស្ត្រីជាឆ្អឹងខ្នង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមជាតិ ៕