អភិបាលខេត្តកំពង់ធំ អញ្ជើញចុះចែកអំណោយ ជូនដល់ក្រុមគ្រួសាររលំផ្ទះដោយខ្យល់កន្រ្តាក់និងពលរដ្ឋក្រីក្រ ៣០គ្រួសារ

0

ខេត្តកំពង់ធំ  ឯកឧត្ដម សុខ លូ អភិបាលខេត្ត និងជាប្រធានគណកម្មាធិការសាខា កាកបាទក្រហម កម្ពុជា សាខាខេត្តកំពង់ធំ និងលោកស្រី ឌុក ស៊ីដា នាយិការកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះចែក អំណោយជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយសារ ខ្យល់កន្ត្រាក់រលំផ្ទះ និងពលរដ្ឋក្រីក្រ សរុបចំនួន៣០គ្រួសារ ស្ថិតនៅភូមិ នីពេជក  ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនារសៀល ថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៩។

ប្រជាពលរដ្ឋដែលបានអញ្ជើញមក ទទួល អំណោយពី កាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ធំ នាពេលនេះ មានខ្នងផ្ទះដែល ត្រូវបានដួលរលំដល់ដីមានចំនួន ៣គ្រួសារ ផ្ទះដែលត្រូវខ្យល់វាយប៉ើងដំបូល មាន៨គ្រួសារ  និង១៩ គ្រួសារទៀត គឺជាគ្រួសារក្រីក្រ មានជីវភាពលំបាក ក្នុងមួយគ្រួសារ ទទួលបាន តង់មួយ អង្ករ៣០គ.ក មីមួយកេស  ត្រីខមួយយួរ ធុងចំរ៉ោះទឹក១ ធុងដាក់ទឹកចំណុះ០៨L ១ កន្ទេល ១ ឆ្នាំងបាយ ២ និងថវិកា១០ម៉ឺនរៀល ក្នុងនោះ ឯកឧត្តម សុខ លូ អភិបាលកំពង់ធំ  បានឧបត្ថម្ភថវិកាបន្ថែមជូនដល់ គ្រួសារដែលផ្ទះរលំបាក់ខ្ទេចដល់ដី ចំនួន៣គ្រួសារ ក្នុងមួយគ្រួសារ១០០ដុល្លា ដែលជាទឹកចិត្តថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម។

សកម្មភាពចុះចែកអំណោយ ត្រូវបានចុះដល់ទី តាំងផ្ទាល់របស់គ្រួសាររងគ្រោះ ក្រោយពីបានផ្តល់អំណោយជូនដល់ គ្រួសាររងគ្រោះ ឯកឧត្តម អភិបាលខេត្ត បានឲ្យកងកម្លាំង ចំម្រុះដែលមាន ប៉ូលិស ប៉េអ៉ឹម ទាហាន និងប្រជាការពារ រួមគ្នា រុះរើផ្ទះដែលរលំ ដើម្បីរៀបចំទុកដាក់ គ្រឿងផ្ទុះអោយបានសមរម្យ ដើម្បីងាយស្រួលសាងសង់ លំនៅដ្ឋាននៅ ថ្ងៃក្រោយ។

ឯកឧត្តម សុខ លូ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានសម្តែងនូវការសោកស្តាយ និងយកចិត្តទុកដាក់ ចំពោះសុវត្ថិភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនិងគ្រោះមហន្តរាយ ម្តងហើយម្តងទៀត ពីគ្រោះធម្មជាតិ នារដូវប្រាំងនេះ និងបាន អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ពេលមានភ្លៀងធ្លាក់ អាចនិងមាន ផ្គររន្ទះ ត្រូវរកកន្លែងសុវត្ថិភាព ដើម្បីបញ្ជៀសគ្រោះដោយយថាហេតុ។

ក្នុងនោះឯកឧត្ដម សុខ លូ បានមានប្រសាសន៍ថា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងអាជ្ញាធរខេត្ត ស្រុក ចុះជួយដោះស្រាយជូន បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកអោយ រងគ្រោះដោយ ពុំបានដឹងលឺពីអាជ្ញាធរនោះឡើយ ទីណាមានទុក្ខ ជួបនិងគ្រោះហន្តរាយ ទីនោះមានសាខាកាកបាទក្រហមកម្ពុជាចជួយបានទាន់ពេលវេលាទីណាបានទុក្ខ ទីនោះមានអ្នកស័្មគ្រចិត្តកាកបាទក្រហមកម្ពុជា ចាំជួយជានិច្ច។ដោ

យប៊ុន រដ្ឋា