0

Liverpool សម្លឹង​ឃើញ Mario Balotelli ដើម្បី​ជំនួស​កន្លែង​របស់ Luis Suarez ​អ្នកចាត់ការ​ក្លិប​ហង្ស​ក្រហម Liverpool លោក Brendan Rodgers កំពុងតែ​សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ Mario Balotelli ដើម្បី​យកមក​ជំនួស​តំណែង​របស់​កីឡាករ Luis Suarez ។​ ​សេចក្តីរាយការណ៍​មួយ​បាន​លើកឡើងថា Liverpool បានចាប់ផ្តើម​ធ្វើការ​ចរចា​រ​ជាមួយ​ក្លិប​អ្នកមាន​បុណ្យ

Barcelona លើ​ការលក់ Suarez ដែល​គេ​រំពឹងថា​នឹង​ចាក​ចេញពី​ទឹកដី Anfield ។​ ​យោងតាម​គេហទំព័រ Tuttosport បាន​ផ្សព្វផ្សាយ​ថា បើសិនណា​ជា​ខ្សែប្រយុទ្ធ​សញ្ជាតិ អ៊ុយ​រ៉ា​ហ្គា​យ​រូបនេះ​ព្រមព្រៀង​ផ្លាស់​ទៅកាន់​ទឹកដី Camp Nou មែន​នោះ លោក Rodgers ជឿជាក់ ថា អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​មេឃ​ខៀវ Manchester City កីឡាករ Balotelli គឺជា​កីឡាករ​ដ៏​ល្អ​បំផុត សម្រាប់​បំពេញ​ចន្លោះប្រហោង​នេះ ។​ ​គួរ​បញ្ជាក់ថា ជាមួយគ្នា​នោះ​ក្លិប​កាំភ្លើង​ធំ Arsenal ក៏​កំពុងមាន​ចំណាប់អារម្មណ៍​ចង់បាន Balotelli ផងដែរ ៕