កិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការ រៀបចំកម្មវិធីកំពតសង្រ្កាន្ត ឆ្នាំ២០១៩ និងការងារត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

0

ខេត្តកំពត រសៀលថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការ រៀបចំកម្មវិធីកំពតសង្រ្កាន្ត ឆ្នាំ២០១៩ និងការងារត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងទីរួមខេត្ត។

បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ រួមមាន នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក សរុប ៦៨ នាក់។

ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដូចខាងក្រោម៖
– ស្នើមន្ទីរអង្គភាពជុំវិញខេត្ត រៀបចំសំអាត បរិស្ថានជុំវិញអង្គភាព ដោយលាបព័ណ៌របង ដាក់ភ្លើងលម្អនៅពេលរាត្រី។
-ស្នើអភិបាលក្រុង ហាមឃាត់មិនឲ្យមានការចតម៉ូតូអាណាធិបតេយ្យ នៅលើផ្លូវក្បែរផ្សារសាមគ្គី។
-ស្នើអភិបាលក្រុង ជំរុញក្រុមហ៊ុនប្រមូលសំរាម ពន្លឿនការប្រមូលសំរាមនៅក្នុងក្រុង។