តើពេលនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម អាចដកប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ជ្រូកសៀមដឹកចូល

0

ខេត្តបន្ទាយមានជ័យ  ស្របពេលដែលជំងឺប៉េស្តជ្រូកបានផ្ទុះឡើង នៅ ប្រទេស មួយចំនួន លើ ពិភពលោក និង តំបន់ ផ្សេង ផង ដូចជា ប្រទេស វៀតណាម ក្រសួង ពាក់ព័ន្ធ និង អាជ្ញាធរ នៃ ខេត្ត ជាប់ ព្រំដែន ខាងកើត បានចេញ សារាចរ ណែនាំ និង ទប់ស្កាត់ ការនាំ ចូល ជ្រូក ដែល គ្មាន ច្បាប់ អនុញ្ញាត និងខ្វះការត្រួតពិនិត្យពីជំនាញឲ្យបានត្រឹមត្រូវ ប៉ុន្តែ ការនាំចូលជ្រូកនៅព្រំដែនខាងលិចនិងខាងកើត ពី សៀម និងប្រទេសវៀតណាម កម្ពុជាមានការកើនឡើងទ្វេរដង ថែមទៀត ព្រោះជិតចូលថ្ងៃធេងម៉េងនិង ចូលឆ្នាំខ្មែរមកដល់។ពីខាងលិចគឺការនាំចូលជ្រូកពីប្រទេសថៃ តាម ច្រក តំបន់ ចំនួន ២ ក្នុង ខេត្តបន្ទាយមានជ័យ រួមមាន ច្រក តំបន់ បឹង ត្រកួន និង ច្រក តំបន់ ម៉ាឡៃ ហើយ មាន ២ ក្រុមហ៊ុន ដែល នាំចូល ហើយ សម្រាប់ ថ្ងៃទី ២៥ មីនា ២០១៩ មានការ នាំចូល ជ្រូក ពីប្រទេសថៃចំនួន ៧៧០ ក្បាល នេះ បើតាមការឲ្យដឹងពីមន្ត្រីជំនាញការិយាល័យបសុព្យាបាល នៃ មន្ទីរ កសិកម្ម ខេត្ត ។លោក ហ៊ុយ ទូច ប្រធានកធានការិយាល័យបសុព្យាបាលខេត្តបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថាការនាំចូលជ្រូកពីថៃមាន២ក្រុមហ៊ុន គឺ ក្រុមហ៊ុន ច ន្ធូ មានជ័យ នាំចូល ជ្រូក តាម ច្រក តំបន់ ម៉ាឡៃ និង ក្រុមហ៊ុន អង្គ រសុខ សារិទ្ធ នាំចូល ជ្រូក តាម ច្រក តំបន់ បឹង ត្រកួន ។ លោក ថា កន្លងមក ការ នាំចូល ជ្រូក ពី ថៃ មាន ចំនួន តិច ទើបតែ ពេលនេះ ការ នាំចូល ជ្រូក មានកា កើនឡើង ទ្វេ រដង ពីព្រោះ ដល់ រដូវ កាល បងប្អូន ជាប់ ខ្សែស្រឡាយ ចិន ឆេង ម៉េង លោក បាន បន្តថា មន្ត្រីជំនាញរបស់លោកបានពិនិត្យមើលលើសុខភាព សត្វ យ៉ាង ត្រឹមត្រូវ ម្យ៉ាងទៀត ក្រុមហ៊ុនមានវិញ្ញាបនបត្រ នាំចូល និង លក្ខខណ្ឌ នាំចូល គ្រប់គ្រាន់ ។លោក ហ៊ុយ ទូច បញ្ជាក់ថា ការ នាំចូល ជ្រូក ពី ថៃ សម្រាប់ ថ្ងៃទី ២៥ នេះ មាន ចំនួន សរុប ៧៧០ ក្បាល គឺ ជ្រូក របស់ ក្រុមហ៊ុន ច ន្ធូ មានជ័យ នាំចូល តាម ច្រក តំបន់ ម៉ាឡៃ មាន ចំនួន ៣៧០ ក្បាល និង ៤០០ ក្បាល ជា របស់ ក្រុមហ៊ុន អង្គ រសុខ សារិទ្ធ នាំចូល តាម ច្រក តំបន់ បឹង ត្រកួន ។ ចំណែកជ្រូកវៀតណាមវិញគេដឹកចេញពីប្រទេសវៀតណាមដឺរិចយកមកលក់តាមខេត្តបន្តាក់ដូចខ្យងរហៀរមកដល់ខេត្តបន្ទាយមានជ័យនេះទៀតផង។