មេបញ្ជាការតំបន់សឹករងកំពង់ធំឧបត្ថម្ភគ្រឿងឧបភោគបរិភោគថវិកាដល់អតីតយុទ្ធជន៤គ្រួសារ ឧបករណ៍ឃោសនស័ព្ទ

0

កំពង់ធំ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្តល់គ្រឿងឧបភោគបរិភោគនិងថវិកាជូនគ្រួសារអតីតយុទ្ធជននិងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងភូមិចំនួន ០៤ គ្រួសារ និងបាន ឧបត្ថម្ភ ឧបករណ៍ឃោសនស័ព្ទ មួយគ្រឿងជូនដល់ លោកយាយលោកតានិងប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីបម្រើសេចក្តីត្រូវការ ក្នុងវិស័យព្រះពុទ្ធសាសនានៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៩។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីនាំយកនូវគ្រឿងឧបករណ៍ឃោសនស័ព្ទមួយគ្រឿងទៅប្រគល់ជូនលោកយាយលោកតានិងប្រជាពលរដ្ឋនៅភូមិត្រពាំងចំបក់ឃុំត្រពាំងឬស្សីដើម្បីបំរើតាមសំណូមពរសេចក្តីត្រូវការ  ក្នុងវិស័យព្រះពុទ្ធសាសនា និងបាន ជួយដោះស្រាយការលំបាកខ្វះខាតរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋទីទាល់ក្រចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០ គីឡូក្រាម , មីយើងចំនួន ០២ កេស , ទឹកត្រីទឹកស៊ីអ៊ីវ ០២ យួរ និងថវិកាមួយចំនួនផងដែរ នៅភូមិត្រពាំងចំបក់ឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់ថា ការឧត្ថម្ភឧបករណ៍ បំពងសំលេងនេះ គឺដើម្បីងាយងាយស្រួលក្នុងការរៀបចំពិធីបុណ្យផ្សេងៗនៅក្នុងភូមិពិសេសលោកយាយលោកតាត្រូវធ្វើឧបោសថសិលរៀងរាល់សប្តាហ៍ ត្រូវការឧបករណ៍ឃោសនស័ព្ទមួយគ្រឿងដើម្បីប្រើប្រាស់ជាសម្បត្តិរបស់ភូមិទាំងមូល ។

ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  ក៏បានក្រើនរំលឹកដល់បងប្អូនទាំងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ  សុំឲ្យមានការប្រុងប្រយ័ត្នបញ្ហាអគ្គីភ័យ   បញ្ហាបើកបរត្រូវគោរពច្បាប់ចរាចរ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ   ហើយបើបងប្អូនមានជំងឺ  ឬគ្រោះថ្នាក់ផ្សេងៗត្រូវដឹកជញ្ជូនទៅកាន់មន្ទីរ ពេទ្យ  សូមទាក់ទងជាមួយលោកប្រធានភូមិ  ដើម្បីរាយការណ៍មកតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដើម្បី ចាត់ចែងរថយន្តសង្គ្រោះបន្ទាន់ ដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត  ឬទៅពេទ្យនៅរាជធានីភ្នំពេញ ដោយមិន គិតប្រាក់ឡើយ   ។

អាជ្ញាធរដែនដីលោកយាយលោកតានិងប្រជាពលរដ្ឋនៅក្នុងភូមិទាំងអស់បានសំដែងនូវការត្រេកអរចំពោះការទទួលបាននូវគ្រឿងឧបករណ៍ឃោសនស័ព្ទមួយគ្រឿងថ្មីនេះនិងបានដោះស្រាយជូនប្រជាពលរដ្ឋទីទ័លក្រពិតប្រាកដដែលរស់នៅក្នុងភូមិនិងសូមជូនពរឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងថ្នាក់ដឹកនាំទាំងអស់ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកខ្វះខាតនិងបម្រើប្រជាពលរដ្ឋនិងអតីតយុទ្ធជននៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ធំ សូមជូនពរឯកឧត្តម និងសហការីទាំងអស់បានជួបប្រទះតែនឹងពុទ្ធពរ បួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ដោយ  ប៊ុន  រដ្ឋា