ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីស្តីទី ប្រគល់វិញ្ញាបនបត្រគ្រប់គ្រងគុណភាពស្តង់ដាISO 9001: 2015

0

កំពង់ធំ៖  ចំណេះវិជ្ជាអាចធ្វើឲ្យមនុស្សយើងចៀសផុតពីភាពក្រីក្រ ប្រសាសន៍នេះត្រូវបាន ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងនៅក្នុងពិធី ប្រគល់វិញ្ញាបនបត្រគ្រប់គ្រប់គុណភាពស្តង់ដាISO 9001: 2015 ស្របពេលដែលឯកឧត្តម ជាប្រធានគណអធិបតី នាព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩ ស្ថិតក្នុងវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ ។

ពិធីប្រគល់វិញ្ញាបនបត្រគ្រប់គ្រងគុណភាពស្តង់ដាISO 9001: 2015  ត្រូវបានចូលរួមជាអធិបតីភាព ឯកឧត្តម បណ្ឌិត ពេជ សោភ័ន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងប្រតិភូអមដំណើរ អ្នកមុខអ្នកការ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្តចូលរួម  រួមទាំងសិស្សនិសិត្សអជិវករ ចូលរួមយ៉ាងអធឹកអធ័មផងដែរ ។

បន្ទាប់ពីលោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ បានបញ្ជាក់ថា សាលាបង្រៀននេះ កាលពីមុនគឺមានឈ្មោះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ  ក្រោយមក ដោយការខិតខំ ប្រឹងប្រែង ណែនាំចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ និងបានគាំទ្រពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ទើបធ្វើឲ្យថ្នាក់ដឹកនាំសាលា រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សនិសិត្ស ទទួលបាននូវគុណភាពខ្ពស់ រហូតទទួលបាននូវស្តង់ដាISO 9001: 2015 ទើបបានប្តូរឈ្មោះវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ ដែលត្រូវបានសម្ពោធឈ្មោះជាផ្លូវការក្នុងពេលនេះផងដែរ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃសាលា រួមទាំងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំលះបង់កំលាំងចិត្ត កំលាំងកាយធ្វើឲ្យទទួលបានជោគជ័យ ក្នុងថ្ងៃនេះ ដែលសាលានេះបានទទួលស្គាល់ថា ពិតជាមានគុណភាព និងទទួលបានស្តង់ដា ISO 9001: 2015 ដែលជាមោទនភាណរបស់ខេត្តកំពង់ធំ ក្នុងនោះឯកឧត្តម សុខ លូ បានបញ្ជាក់ថា ខេត្តកំពង់ធំ មានសក្តានុ ពលខាងវិស័យកសិកម្ម ដែលបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេស ទៅលើដំណាំកៅស៊ូ និងដំណាំ​ស្វាយចន្ទី ក្នុងនោះខេត្តកំពង់ធំ ក៏ជាប់ចំណាត់ថ្នាក់លេខ២ ដំណាំស្រូវបន្ទាប់ពីខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ចំណងដៃថ្មីដល់ប្រជាពលរដ្ឋខេត្តកំពង់ធំ នូវផ្លូវឆ្លងកាត់បឹងទន្លេសាបដែលមានប្រវែង៥៧គ.ម ពីខេត្តកំពង់ធំ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង និងមានស្ពានវែង ជាងគេនៅក្នុងប្រទេសកម្ពុជាកាត់បឹងទន្លេសាប ដែលប្រវែងជាង៣ពាន់ម៉ែត្រ ក្នុងនោះសម្តេចបាន បន្ថែមស្ពានចំនួន២សម្រាប់ឆ្លងស្ទឹងសែន រួមទាំងផ្លូវមួយខ្សែទៀត ដែលគ្រោងនឹងសាងសង់ឆាប់ៗនេះ ចាប់ពីខេត្តកំពង់ធំ ឆ្ពោះទៅខេត្តក្រចេះ៕

ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្នុងចំណោមវគ្រិះស្ថានអប់រំបច្ចេកទេស វិជ្ជាជីវៈក្រោមក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន៣៩ គឺមានគ្រិះស្ថានចំនួន២០ហើយ ដែលទទួលបាននូវវិញាបនបត្រកំរិត ទទួលស្គាល់អន្តរជាតិ នៃការគ្រប់គ្រង់គុណភាព ISO 9001: 2015 ក្រសួងនិងលើកទឹកចិត្តដល់គ្រិះស្ថានចំនួន១៩ទៀត ឲ្យទទួល​បាននូវវិញាបនបត្រកំរិតគុណភាព ISO 9001: 2015 ជាគោលការគឺជម្រុញឲ្យទទួលបាន៣វិទ្យាស្ថានក្នុងមួយ​ឆ្នាំ សម្តេចតេជោ ក្នុងអណត្តិទី៤នេះ គឺជម្រុញឲ្យសេវាសាធារណៈ ត្រូវមានគុណភាព តាមស្តងដាអន្តរជាតិ ដើម្បីបង្កើននូវធនធានមនុស្ស ដើម្បីបញ្ជ្រៀស និងកាត់បន្ថយភាពក្រីក្រ កន្លងមកដោយសារតែ ប្រទេសកម្ពុជា មានវិប័ត្រនូវសង្គ្រាម ទើបធ្វើឲ្យបាត់បងធនធានមនុស្ស​ បាត់បង់អ្នកដែលមានជំនាញ អ្នកចេះដឹងទើប ធ្វើឲ្យប្រទេសយើងជួបនូវភាពក្រីក្រ តែក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន សែន បានបង្ខិតសាលារៀន ដល់កាំជណ្តើរផ្ទះរបស់បងប្អូន ឲ្យប្រជាប្រុសស្រី ទទួលបានការសិក្សារៀនសូត្រគ្រប់គ្នា ដើម្បីរំដោះភាពអវិជ្ជា ។ដោយ  ប៊ុន  រដ្ឋា