ការពារប្រសើរជាងព្យាបាល,ពេលអាកាសធាតុ ក្តៅខ្លាំង! មុជ,ផឹកទឹកឲ្យច្រើន កុំស្លៀពាក់ខោអាវពណ៌ខ្មៅនិងកុំឆ្លងកាត់ពន្លឺថ្ងៃក្តៅយូរពេក

0

(កំពង់ធំ)ក្នុងកិច្ចសម្ភាសន៍ជាមួយលោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាល ខេត្ត កំពង់ធំថ្មីៗនេះបាន
អោយដឹងថា៖ប្រជាពលរដ្ឋគួរគិតពីការស្លៀកពាក់ ទទួលទានអាហារ និងការស្នាក់នៅស្របទៅតាមការណែនាំរបស់ជំនាញសុខាភិបាល ដើម្បីបង្កាជម្ងឺបណ្តាលពីអាកាសក្តៅខ្លាំង។

លោកប្រធានមន្ទីរសុខាបានបញ្ជាក់ថា៖យើងដឹងហើយថា អាកាសធាតុពេលខាងមុខនឹងមានកំដៅ ហក់ឡើងដល់ ៤២ អង្សាសេគឺក្តៅខ្លាំង!ដូច្នេះលោកជា ប្រធានមន្ទីរសុខាភិបាល សូមចូលរួមផ្តល់សារខ្លះៗ ការពារជៀសវាងប្រឈមផ្នែកសុខភាពរស់នៅ ទៅនឹងអាកាសធាតុក្តៅបែបនេះ សូមបងប្អូនប្រជាពលរដ្ឋ ឧស្សាមុជនិងទទួលទានទឹក អោយបានច្រើន កុំស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅ កុំធ្វើដំណើរកាត់ពន្លឺថ្ងៃយូរពេក ត្រូវប្រើឆ័ត្របាំងថ្ងៃរឺត្រូវជ្រកម្លប់ត្រជាក់អោយបានច្រើន ជាដើម។

ជាមួយគ្នានេះដែរលោក ស្រី ស៊ីនបានប្រាប់ថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ មន្ទីរសុខាភិបាលបានបង្កើតក្រុមការងារ សុខាភិបាលសម្រាប់ពិនិត្យ-ព្យាបាលនិងសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋចូលរួមក្នុងពិធីអបអរសាទរសង្ក្រាន្តថ្មីសំបូរព្រៃគុកដែលនឹងប្រារព្វនៅរម្មនីយដ្ឋានប្រាសាទសំបូរព្រៃគុក។

ចុងក្រោយលោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ថា៖ អាកាសធាតុក្ដៅខ្លាំង កាលបើយើងប្រហេស ឬមិនបានយកចិត្ដទុកដាក់ អាចនឹងបណ្ដាលឲ្យយើងស្លាប់បាន ដោយសារតែយើងខ្សោះជាតិទឹក បាត់នូវសាធាតុរ៉ែ ធ្វើឱ្យយើងដួលសន្លប់ កុំទុកគាត់យូរ ត្រូវប្រញាប់នាំមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិត ។