ឧត្តមសេនីយ៍ទោ សោម ស៊ុនបំពាក់វិទ្យុទាក់ទងដៃ០៨ជូនប្រជាការពារនិងផ្សព្វផ្សាយភូមិ-ឃុំ មានសុវត្ថិភាព

0

កំពង់ធំ៖  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងថា ដើម្បីពង្រឹងនូវសន្តិសុខ ឲ្យទទួលបានសុវត្តិភាព និងជោគជ័យ គឺចាំបាច់កងកម្លាំងស្ម័គ្រចិត្ត ប្រជាការពារដែល ជាកម្លាំងសំខាន់សម្រាប់ ការពារក្នុងដែនគ្រប់គ្រង់ទទួលខុសត្រូវនៅក្នុងមូលដ្ឋាន គឺចាំបាច់ណាស់ត្រូវបានការ ទំនាក់ទំនងសហការ ទប់ស្កាត់បទល្មើសដែលកើតឡើង។

ប្រសាសន៍ថា ត្រូវបាន ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់នៅក្នុងពិធីបំពាក់ វិទ្យុទាក់ទងដៃចំនួន០៨គ្រឿងជូនដល់ប្រជាការពារ នៅសង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែនខេត្តកំពង់ធំដើម្បីអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្តិភាព ទាំង៩ចំនុចរបស់រាជរដ្ឋាភិបាល ដែលជាការឆ្លើយតបតាម សំណូមពររបស់នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់អាចារ្យលាក់ នៅព្រឹកថ្ងៃទី ២៧  ខែមីនា ឆ្នាំ ២០១៩

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា វិទ្យុទាក់ទងដៃចំនួន ០៨ គ្រឿង គឺបានមកពីការឧបត្ថម្ភរបស់លោក ឆេង បូរ៉ា នាយទាហានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ០៤ គ្រឿងលោកវរសេនីយ៍ទោ លី ស៊ីងឃាង មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ០២ គ្រឿងនិងលោកវរសេនីយ៍ទោ ហួន ប៊ុនចែម នាយ ការិយាល័យអភិវឌ្ឍន៍ ចំនួន  ០២ ដែលជាទឹកចិត្តល្អប្រពៃក្នុងការជួយសមត្ថភាពប្រជាការពារ ឲ្យអនុវត្តភារកិច្ចឲ្យមានប្រសិទ្ធិភាព ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម  ស៊ុន បានកោតសរសើរចំពោះបងប្អូនប្រជាការពារដែលបានលះបង់នូវកម្លាំងកាយចិត្ត  ពេលវេលានិងសេចក្តីសុខផ្ទាល់ខ្លួនដើម្បីបម្រើប្រជាជនដោយស្មោះត្រង់  ១-ត្រូវបន្តបំរើប្រជាជនដោយស្មោះត្រង់មិនត្រូវទាមទារប្រាក់ឬសម្ភារៈផ្សេងៗដែលបង្កការលំបាកដល់ប្រជាជន  ២- មិនត្រូវប្រើប្រាស់ឯកសណ្ឋានរបស់កងកម្លាំងប្រដាប់អាវុធដូចជានគរបាល និងកងយោធពលខេមរភូមិន្ទឬប្រើប្រាស់អាវុធដែលជាអំពើខុសច្បាប់នាំឲ្យមានទោសដល់ខ្លួន ។

៣- ត្រូវសាមគ្គីភាពឯកភាពគ្នាអោយបានល្អធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងការអនុវត្តច្បាប់និងគោលនយោបាយភូមិភូមិមានសុវត្ថិភាពទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាល ៤/ ត្រូវ មានរបបប្រជុំប្រចាំខែ  ឲ្យ បានទៀងទាត់ដើម្បីត្រួតពិនិត្យ រកចំណុចខ្លាំង  ចំណុចខ្សោយ  និងការអនុវត្តន៍ភារកិច្ចក្នុងមួយខែកន្លងមក   ហើយ។លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែនបានថ្លែងនូវការអរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី យកចិត្តទុកដាក់បម្រើប្រជាជននិងបានបំពាក់ឯកសណ្ឋានវិទ្យុទាក់ទងជូនប្រជាការពារ នៅបណ្ដា ភូមិ-ឃុំ-សង្កាត់ ស្រុក  ជាច្រើនលើកកន្លងមក ហើយ។

ដោយ  ប៊ុន  រដ្ឋា