វេទិកាពិគ្រោះយោបល់ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ  ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី វេទិកាពិគ្រោះយោបល់ ដែលមាន សមាគម អង្គការមិនមែនរដ្ឋាភិបាល នានាដែលកំពុងធ្វើសកម្មភាពក្នុងខេត្តកំពង់ធំ  រួមទាំងប្រធាន អនុប្រធានមន្ទីរ មេឃុំ ចៅសង្កាត់ ស្រុកក្រុង ជាចូលរួម នៅរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

ក្នុងកិច្ចពិគ្រោះយោបល់នេះ ត្រូវបាន អង្គការ សមាគម នានាលើកឡើង យ៉ាងផុសផុល នូវចំនុចដែលរំពឹងថា និងប្រឈម ដូចជាបទល្មើសព្រៃឈើ បទល្មើសនេសាទ ប្រព័ន្ធតុលាការ ដោយភាពយុត្តិធម៌  វិស័យអប់រំ ដោះស្រាយគោលនយោបាយ ។ល។ កាលើកឡើងទាំងនេះ គឺត្រូវការ ចាំបាច់កែសម្រួល ដែលទាមទារអោយ មានការសហការ ចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍ ខេត្តកំពង់ធំ  ទទួលបាននូវភាពរីកចម្រើន ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគម អង្គការមិនមែនរដ្ឋាភិបាល  ដែលតែងតែ សហការ ជាដៃគូល្អ ជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង ក្នុងការកែសម្រួល និង អភិវឌ្ឍន៍ និងសូមអោយអង្កការសមាគម ជួយគាំទ្រ ការផ្សព្វផ្សាយ ច្បាប់ វិស័យបរិស្ថាន និងការអនុវត្តច្បាប់ របស់អាជ្ញាធរ  ខេត្តកំពង់ធំ អោយទទួលបាននូវភាពរីកចម្រើន និងបានបញ្ជាក់ថា ក្រុងស្ទឹងសែន និងឈប់ខ្វះទឹកប្រើប្រាសហើយ ដែលមានអង្គការជប៉ុន យល់ព្រមថា និងសាងសង់ស្ថានីយទឹកស្អាត ដែលអាចផលិតទឹកបានជាង៧ពាន់ម៉ែត្រគូប ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ  បានណែនាំ ឲ្យមន្ទីរអង្គភាពប្រឹងប្រែង អនុវត្តការងារអោយមានប្រសិទ្ធភាព ណែនាំអោយអាជីវក ប្រជាពលរដ្ឋ យល់នូវការអភិវឌ្ឍន៍ ចៀសវាង មានផលប៉ះពាល់ដល់  ការអភិវឌ្ឍន៍ស្រុកក្រុង ទៅថ្ងៃក្រោយ។
ដោយ។ ប៊ុន រដ្ឋា