មន្ទីរសុខាភិបាលខេត្តកំពតបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តផែនការបន្តឆ្នាំ២០១៩

0

កំពត  នៅព្រឹកថ្ងៃទី២៧ខែមីនា ឆ្នាំ២០១៩មន្ទីរសុខាភិបាលខេត្ត កំពត បានបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅផែនការអនុវត្តបន្តឆ្នាំ២០១៩ ក្រោមអិបតីភាពឯកឧត្ដម ញ៉ែម សូភឿង អនុរដ្ឋលេខាធិការក្រសួង សុខាភិបាល។
ក្នុងអង្គសន្និបាតលោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ក្នុងរបាយណ៍ស្វាគមន៍អោយដឹងថា៖ការងារសុខាភិបាលខេត្ត្តក្ន្នុងឆ្នាំ២០១៨កន្លងទៅនេះក្រោមការចង្អុល បង្ហាញពីក្រសួងសុខាភិបាល និងមានការយកចិត្តទុកដាក់ ណែនាំផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាមន្ទីរ-អង្គភាពពាក់ព័ន្ធនិងអង្គការដៃគូអភិវឌ្ឍនានាក្នុងខេត្ត បានធ្វើអោយមន្ទីរ សុខាភិបាលខេត្តកំពតមានឱកាសនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់សេវាសុខាភិបាលបានកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលសម្រេចបាននូវអត្រាគ្របដណ្ដបខ្ពស់និងកាត់បន្ថយជាអតិបរមានូវអត្រាស្លាប់របស់មាតា-ទារកនិងកុមារ ការឈឺនិងស្លាប់ដោយសារជំងឺឆ្លងគួជាទីមោទនៈ។ ដោយសម្រេចបានស្របតាមសូចនាករជាក់ស្ដែងរួមមានផ្នែកសុខភាពមាតា-ទារកនិងកុមារ ផ្នែកប្រយុទ្ធជំងឺឆ្លង ផ្នែកជំងឺមិនឆ្លងនិងផ្នែកពង្រឹងប្រព័ន្ធសុខាភិបាល សំដៅឆ្លើយតបបានល្អក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។
លោកស្រីមុយ វិរ័ត្ន នាយករងរដ្ឋបាលសាលាខេត្តក្នុងនាមតំណាងឯកឧត្ដមជាវ តាយអភិបាលខេត្ត បានថ្លែងការកោតសរសើរដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តដែលបានបម្រើវិជ្ជាជីវៈសេវាសុខាភិបាលក្នងស្មារតីឆន្ទៈទទួលខុសត្រូវខ្ពស់និងបានវាយតម្លៃខ្ពស់ផងដែរចំពោះលទ្ធផលការងារដែលមន្ទីរសុខាភិបាលខេត្តកំពតសម្រេចបានក្នុងរយៈពេលមួយឆ្នាំ២០១៨កន្លងមក មានការកើនឡើងធ្វើអោយប្រជាពលរដ្ឋក៏ដូចអតិថិជនចូលមកប្រើប្រាស់សេវាសុខាភិបាលក្នុងខេត្តឆ្លើយតបនឹងលទ្ធផលបានកាន់តែប្រសើរឡើង។
មានប្រសាសន៍បើកអង្គសន្និបាត ឯកឧត្ដមញ៉ែម សូភឿង អនុរដ្ឋលេខាធិការក្រសួង សុខាភិបាល ក៏បានចាត់ទុកអង្គសន្និបាតបូកសរុបលទ្ធផលការសុខាភិបាលខេត្តកំពតដែលមានរយៈពេលមួយថ្ងៃនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លុះបញ្ជាំង នូវស្មារតី សាមគ្គីភាព និងការចូលរួមសហការគាំទ្រពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ពាក់ព័ន្ធនានា អង្គការជាតិ-អន្តរជាតិ ព្រមទាំងការចូលរួមពីអ្នកស្ម័គ្រចិត្តពាក់ព័ន្ធផ្សេងទៀតនិងប្រជាពលរដ្ឋផងដែរ។ ឯកឧត្ដមញ៉ែម សូភឿងក៏បានផ្ដាំផ្ញើ ដល់សមាជិកអង្គសន្និបាតទាំងមូលក៏ដូចមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តពង្រឹងបន្ថែមទៀតផងដែរលើការគោរពក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ការការពារជាសកល និងបង្ក្រាបរាល់បទល្មើសផ្សេងៗទៀតទាក់ទងនឹងសេវាសុខាភិបាលអោយបានជាប់ជាប្រចាំ។ ឯកឧត្ដមញ៉ែម សូភឿង ក៏បានបន្តផ្ដាំផ្ញើផងដែរអោបន្តយកចិត្តទុកដាក់បង្កើនកិច្ចសហការគ្នាអោយបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីឈានទៅសម្រេចទិសដៅការងារសុខាភិបាលក្នុងឆ្នាំ២០១៩អោយបានកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលព្រមទាំងមានជំនឿពីប្រជាពលរដ្ឋក៏ដូចអតិថិជនថែមទៀតផងដែរ។
ក្នុងឱកាសនៃការបើើកអង្គសន្និបាតនេះគណៈអធិបតីក៏បានប្រគល់ជូនប័ណ្ណសរសើរនិងរង្វាន់ជ័យលាភីលើកទឹកចិត្តដល់មណ្ឌលសុខភាពឆ្នើមមួយចំនួនក្នុងខេត្តប្រចាំឆ្នាំ២០១៨ផងដែរ។