អបអសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២១ ក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិ

0

ខេត្តកំពង់ធំ   ទិវាវប្បធម៌ជាតិលើកទី២១ឆ្នាំនេះ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ តំណាងលោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ  រួមទាំងមន្ត្រីរាជការ សិស្សានុសិស្ស ជាង៣០០នាក់ នៅសាល ប្រជុំ សាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៩។លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ បានបញ្ជាក់សកម្មភាព អនុវត្តកន្លងមក និងបានបន្តអោយយុវជនវប្បធម៌ជាតិ ចូលរួមទប់ស្កាត់ ការលំហូរចូល នូវវប្បធម៌អន្តរជាតិ និងបានផ្សព្វផ្សាយដល់ មហាវិទ្យាល័យនានាក្នុងខេត្ត ដោយសហការជាមួយ មន្ទីរអប់រំយុវជននិងកីឡាខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយចំពោះដឹង វិស័យវប្បធម៌ ដែលបានផ្តោតលើ វិចិត្រសិល្បៈ ក្បាច់គុនខ្មែរបុរាណ គំនូរ រួមទាំងអភិរក្សប្រពៃណីសិល្បៈគួយ  រហូតទទួលបានជោគជ័យ ក្រោមការណែនាំរបស់ក្រសួង និង ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរ ចំពោះប្រធានមន្ទីរ វប្បធម៌និងវិចិត្រសិល្បៈ ដែលជម្រុញឲ្យមានការ ចូលរួមទាំងអស់គ្នា ទាំងអភិរក្ស និង អភិវឌ្ឍន៍ ទី១ ត្រូវចូលរួមទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន អាជ្ញាធរខេត្តនិង បង្កើតឲ្យមានកន្លែងបន្សាបគ្រឿងញៀន រួមទាំងពង្រីក ទីតាំងពន្ធនាគារថ្មី បង្កើតឲ្យមាន មជ្ឈមណ្ឌលកែប្រែ បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សេងៗ ដល់ទណ្ឌិត ឲ្យមានចំណេះវិជ្ជាក្នុងអំឡុងដែលកំពុងកែប្រែឯកឧត្តម សុខ លូ បានអំពាវនាវឲ្យ មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានបន្តថា ដើម្បីដោះស្រាយលើវិបត្តិនៃការព្រួយបារម្ភ  អាជ្ញាធរខេត្តតែងតែ ជម្រុញអោយ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រិះរកប្រមូលនូវគ្រប់មធ្យោបាយ ផ្តួចផ្តើមគំនិត បំផុលចលនាសិល្បៈទូទាំងខេត្ត ឲ្យចូល រួមទាំងសិល្បៈមហាជន សិល្បៈនានា ដើម្បីរួមគ្នាស្វែងរកគន្លឺះនិងចាត់វិធានការ ជួយទ្រទ្រង់និងសង្គ្រោះនូវរាល់ទម្រង់បេតិកភណ្ឌអរូបីយទាំងឡាយ ដែលកំពុងប្រឈមនឹងការបាត់បង់ ឲ្យស្ថិតក្នុងស្ថានភាពរស់រវើក តាមរយៈនៃការរៀបចំបើកមហោស្រព ដើម្បីបង្ហាញនូវតម្លៃបេតិកភណ្ឌកេដំណែលដូនតា និង អប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងស្រទាប់មហាជន ជាពិសេស គឺ យុវជន ដើម្បីរួមគ្នាគាំទ្រ ថែរក្សាការពារ នូវទម្រង់បេតិកភណ្ឌសិល្បៈអរូបីយ ឲ្យស្ថិតស្ថេរគង់វង្សតទៅ ។

ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ តំណាងលោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសរសើរ ឯកឧត្តម អភិបាល ខេត្តកំពង់ធំ យកចិត្តទុកដាក់ និង ផ្តល់តម្លៃឲ្យវប្បធម៌ជាតិ និងវិចិត្រសិល្បៈ ទិវានៃបានជម្រុញ អោយក្មួយៗ សិស្សានុសិស្ស ចូលរួមរក្សាអភិរក្ស ថែរក្សា ព្រៃឈើ និង សិល្បៈនានា ដែលជា វប្បធម៌មរតកខ្មែរ  និងត្រូវយកចិត្តទុកដាក់លើអក្សរសិល្ប៍ ឯកឧត្តម បានសំណូមពរ អោយប្រធានមន្ទីរ ផ្សព្វផ្សាយចែករំលែក ចំណេះដឹង សិល្បៈផ្សេងដល់ មន្ត្រី ដល់សិស្ស ដើម្បីចៀសវាងបាត់បង់សូន្យឈឹង ដោយគ្មានការគ្រោងទុកជាមុន។ ដោយ  ប៊ុន  រដ្ឋា