VDEO Arsenal ត្រៀម​សំណើរ​៣២​លាន​ផោន​ទិញ Alexis Sanchez (​អា​ឡិច​ស៊ី​ស សាន់​ឆេស​) ពី Barcelona

0

​ក្លិប​កាំភ្លើង​ធំ Arsenal ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​ត្រៀម​សំណើរ​ប្រមាណ ៣២​លាន​ផោន ដើម្បី​ដាក់​ដេញថ្លៃ​ទិញយក​ខ្សែប្រយុទ្ធ​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona គឺ​កីឡាករ Alexis Sanchez (​អា​ឡិច​ស៊ី​ស សាន់​ឆេស​) ។​ ​យោងតាម​គេហទំព័រ Goal.com បាន​ចុះផ្សាយ​ថា

គ្រូបង្វឹក​ក្លិប​កាំភ្លើង​ធំ​គឺ​លោក Arsene Wenger កំពុង​ត្រូវការ​ខ្សែប្រយុទ្ធ​ថ្មី​បន្ថែមទៀត​យកមក​ពង្រឹង​ក្រុម​ដើម្បី​ចាប់​ដៃគូ​ជាមួយ​ខ្សែប្រយុទ្ធ Olivier Giroud (​អូ​លី​វី​យេ ជី​រូដ​) ។​ ​ទន្ទឹម​ជាមួយគ្នា​នោះ​ក្លិប​ហង្ស​ក្រហម Liverpool ក៏​កំពុងមាន​ចំណាប់អារម្មណ៍​ចង់បាន Sanchez ផងដែរ​ដើម្បី​យកមក​ជំនួស​តំណែង​របស់​កីឡាករ Luis Suarez (​ល្វី​ស ស៊ូ​អា​រ៉េ​ស​) ដែល​អាច​នឹង​ផ្លាស់​ទៅលេង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ។​ ​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​លោក Wenger កំពុងតែ​បើក​ការចរចារ​ជាមួយ​តំណាង​របស់​កីឡាករ Sanchez ក្នុងប្រទេស​ប្រេ​ស៊ី​ល ៕