ព្រះសង្ឃក្នុងក្រុងសហការចែកអំណោយដល់ជនពិការចាស់ជរាគ្មានទីពឹងចំនួន៧៥គ្រួសារនិងសិស្សសាលា១០០នាក់

0

បន្មាយមានជ័យះ ជនពិការចាស់ជរាគ្មានទីពឹងចំនួន 75 គ្រួសាររួមទាំងសិស្សសាលា 100 នាក់ត្រូវបានទទួលអំណោយសប្បុរសជនដែលមានចិត្តធម៌ពីព្រះសង្ឃក្នុងក្រុងសហការជាមួយយុវជន 157 របស់ខេត្តនិងក្រុងនៅព្រឹកថ្ងៃទី 28 ខែមីនាឆ្នាំ 2019នៅភោជនីយដ្ឋានយាយញាញ់ក្រោយសាលាក្រុងប៉ោយប៉ែត ការចែកអំណោយនោះដែរ លោកផូ ស៊ីតាល់ប្រធានយុវជន 157 ខេត្តបានមានមតិសំណេះសំណាលជាមួយបងប្អូនពុកម៉ែ អ្នកដែលមកទទួលដំណោយថាយុវជន 157 ក៏កើតឡើងថ្ងៃ ថ្ងៃ 15 ខែ 7 ឆ្នាំ 2008 ដែលមានប្រធានលោកហ៊ុនម៉ាណែតបានបង្កើតឡើងគឺដើម្បីឲ្យខ្មែរចេះស្រលាញ់ខ្មែរនៅតាមបន្ទាត់ព្រំដែនកាលនោះកងទ័ពថៃចូលវ៉ៃប្រាសាទព្រះវិហារហើយប្រជាពលរដ្ឋខ្មែរក៏នាំគ្នាភៀសខ្លួនចូលមកក្នុងប្រទេសដោយសារមើលឃើញប្រជាពរដ្ឋខ្មែររងទុក្ខវេទនាដោយសារសង្គ្រាមកើតឡើងទៀតហើយឃើញទុក្ខវេទនារបស់ពលរដ្ឋខ្មែរទើបលោក បង្កើតយុវជន 157 នេះឡើងដើម្បីឲ្យ ខ្មែរចេះស្រឡាញ់ខ្មែរនិងជួយគ្នា ក្នងុគ្រាដែលមានអាសន្ន។ក្នុងពិធីចែកអំណោយនោះដែរព្រះគ្រូចៅអធិការវត្តរតនៈសុខសាន្តខៃដនព្រះនាមណយ ណេតមានសង្ឃដីកាថា អំណោយដែលបានមកនេះគឺជាអំណោយរបស់រសប្បុរសជនឥណ្ឌូណេស៊ីនិងចិនម៉ាឡេស៊ីដែលជាកូនសិស្សរបស់ព្រះសង្ឃ ជនជាតិឥណ្ឌូណេស៊ីម្នាក់នេះតែងតែយកជាអង្កជាអំណោយមកប្រគេនព្រះគ្រូ ហើយព្រះគ្រូតែងយកមកចែកជនក្រីក្រ ជនពិការចាស់ជរាគ្មានទីពឹង ក្នុងឆ្នាំនេះបាន 3 ដងមកហើយនៅក្នុងវត្ត តែលើកនេះត្រូវបានសហការជាមួយយុវជន 157 របស់ខេត្តនិងក្រុងអំណោយដែលទទួលបានមានអង្ករ 25គីឡូក្រាមមី 1 កេសនិងគ្រឿងឧបភោគបរិភោគមួយ កញ្ចប់និងថវិកានិង 1៥០០០ រៀនបន្ថែមចំណែកសិស្សសាលាវិញ ទទួលបានសៀវភៅប៊ិចខ្មៅដៃនិងថវិកា 7000 រៀលក្នុងម្នាក់ អំណោយដែលលោកគ្រូទទួលពីសិស្សរបស់លោកគ្រប់ពេលគឺចែកចំគោលដៅហើយមានទាំងជនក្រីក្រជាសាស្តខ្មែរអីស្លាមផងដែរ។