​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ បិទ​វគ្គ​ ​ហ្វឹកហ្វឺន​ដល់​នាយទាហាន នាយទាហានរង និង ពលទាហាន​

0

​ព្រះសីហនុ​៖​នាយទាហាន នាយទាហានរង និង ពលទាហាន​ចំនួន​៦០​នាក់ មកពី​គ្រប់​ការិយាល័យ​ចំណុះអោយ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ បានបញ្ចប់​កម្មសិក្សា​ហើយ​បន្ទាប់ពី​ទទួល​ការហ្វឹកហ្វឺន​រយះពេល​៤៥​ថ្ងៃ ក្នុង​មុខវិជ្ជា​ចំនួន​៤​។​ ​មាន​ប្រសា​ស​ន៏​នៅក្នុង​ពិធី បិទ​

វគ្គ​ហ្វឹកហ្វឺន បំប៉ន​ដល់ នាយទាហាន នាយទាហានរង និង ពលទាហាន ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ឯក យឿ​ង សុខុន​មេបញ្ជាការរង​កងទ័ព​ជើងគោក និង ជា​មេបញ្ជាការ​យោធភូមិ​ទី​៣​បាន​បញ្ជាក់ថា វគ្គ​ហ្វឹកហ្វឺន​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​បន្ថែម​នូវ​ចំណេះដឹង​បញ្ញា​ស្មារតី និង រំ​លឹ​ង​ឡើងវិញ​នូវ​ក្បួន​យុ​ទ្ឋ​សាស្ត្រ វិន័យ សណ្តាប់ធ្នាប់ ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​បង្កើន​សមត្ថភាព​អោយបាន​គ្រប់គ្រាន់​របស់ នាយទាហាន នាយទាហានរង និង ពលទាហាន សំរាប់​យកទៅ​បំពេញការងារ ភារកិច្ច​ការពារជាតិ​មាតុភូមិ​របស់ខ្លួន​និង រួមចំណែក​ក្នុងការ អភិ​វ​ឌ្ឌ្យ​ន៏​សង្គមជាតិ​ឲ្យ​បាន​រីកចំរើន​។​

ឯកឧត្តម​ក៏បាន​មាន​ប្រសា​ស​ន៏​ដោយ​សង្កត់ធ្ងន់ថា​សូម​អស់លោក​ដែលជា​សិក្ខាកាម​ត្រូវ​ចងចាំ​ថា ពាក្យ​ថា​បំប៉ន​គឺ​មានន័យថា​បំ​ប៉ម​ពី​តូច​ទៅ​ធំ ពី ស្គម​ទៅ​ធាត់ ពី​មិនចេះ​ទៅ​ចេះ ដូចនេះ​ក្រោយពី​បញ្ចប់​វគ្គ​នេះ​ទៅ​ឯកឧត្តម​សង្ឃឹមថា​អស់លោក​ដែលជា​សិក្ខាកាម នឹង​យក​ចំណេះដឹង​ដែល​ទទួលបាន​កន្លងមក​នេះ ទៅធ្វើ​ការបំរើ​ប្រទេសជាតិ បំរើ​សេចក្តីសុខសាន្តរ​បស់​ប្រជាពលរដ្ឋ ត្រូវមាន​ឆ​ន្ទះ ស្មារតី​ស្រលាញ់​ជាតិ មាតុភូមិ ការពារ​បូរណភាព​ទឹកដី ត្រូវមាន​មនសិការ​ស៊ូស្លាប់​ដើម្បី​ជាតិ និង ប្រជាពលរដ្ឋ​ទាំងមូល​។Image14 Image15 Image16 Image17 Image13