VIDEO ឧត្ដមសេនីយ៍ទោ សោម  ស៊ុន ចុះជួយដោះស្រាយជីវភាពគ្រួសារអតីតយុទ្ធជនពិការនិងយុទ្ធជនពលី១២គ្រួសារដែលជួបការលំបាកខ្វះខាត

0

កំពង់ធំៈ គ្រួសារអតីតយុទ្ធជនពិការ និងអតីតយុទ្ធជនពលីចំនួន១២ គ្រួសារ ត្រូវបានយកចិត្តទុកដាក់ ពីឯក ឧត្តម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចុះជួយដោះស្រាយជីវភាព ខណៈពេលដែល ជីវភាពជួបនឹងការលំបាក ព្រឹកថ្ងៃ សុក្រ ទី ២៩ខែមីនា ឆ្នាំ២០១៩  នៅទីបញ្ជាការផ្នែកសឹករងបារាយណ៍  ។

ការចុះសួរសុខទុក្ខ ដល់គ្រួសារអតីតយុទ្ធជនពលី និងពិការ ត្រូវបានដឹកនាំសហការី ដោយ  ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺក្រោយពីបានទទួល របាយការណ៍ពីអាជ្ញាធរ  និងគណកម្មាធិការ សមាគមអតីតយុទ្ធជនស្រុកបារាយណ៍ ស្តីអំពីស្ថានភាពរបស់ក្រុមគ្រួសារអតីតយុទ្ធជនពិការនិងយុទ្ធជនពលី១២ មានជីវភាពខ្វះខាត ទាំងថវិកា និងស្បៀងអាហារហូប ចុកប្រចាំថ្ងៃ ក៏បានចុះទៅដល់មូលដ្ឋានផ្ទាល់ ដោយមិនទុកឲ្យ គ្រួសារអតីតយុទ្ធជនរងទុក្ខនោះឡើយ។

ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន បានសម្តែងនូវទឹកចិត្តអាណិតស្រឡាញ់  និងកោតសរសើរ យ៉ាងខ្លាំងនូវ ការបូជាសាច់ស្រស់ឈាមស្រស់ដើម្បីប្រទេសជាតិ បើគ្មានអតីតយុទ្ធជនក៏គ្មានថ្ងៃនេះផងដែរ  ទើបសម្ដេច តេជោហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា  និងប្រធានសមាគមអតីតយុទ្ធជន  ជានិច្ចជា កាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ  និងជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជនគ្រប់រូប រួមទាំងបានរៀបចំ គណកម្មាធិការ សមាគមអតីតយុទ្ធជនខេត្ត សម្រាប់ជួយដល់បងប្អូនដែលគ្មានដីគ្មានផ្ទះ មានដីតែគ្មានផ្ទះ ឬមានផ្ទះមិនសមរម្យ ត្រូវបានដោះស្រាយជូនអតីតយុទ្ធជន

ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន បានឲ្យដឹងថា កាសាងសង់ផ្ទះ គឺតាមរយះឯកឧត្ដម នាយ ឧត្ដមសេនីយ៍គន់  គីម  ទេសរដ្ឋមន្រ្តីអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា  បានសាងសង់លើដី សម្បទានសង្គមកិច្ចនៅតំបន់ចំបក់ធំ  ឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងនោះក៏បានចែកប័ណ្ណ បេឡាជាតិរបបសន្តិសុខសង្គម  គឺគុណប្រយោជន៍ ចូល ព្យាបាល នៅមន្ទីរពេទ្យរដ្ឋនានាដោយឥតគិតថ្លៃ តែរហូតមកដល់ពេលនេះ បានប្រគល់ជូនអតីតយុទ្ធជនរួមមកហើយ មានចំនួន ១១៤ ខ្នង ផ្ទះ  និងកំពុងចាត់ ចែងសាងសង់ផ្ទះបន្ថែម១០ ខ្នងទៀត ជូនបងប្អូនអតីតយុទ្ធជន រួមទាំងដោះស្រាយឲ្យបើកប្រាក់បេឡាមរណសង្គ្រោះ ជូនគ្រួសារសព សមាគមអតីតយុទ្ធជនយើង បានទាន់ពេលវេលា ។

ក្នុងពិធីសំណេះសំណាលនេះ ក្រុមការងារ បានឧបត្ថម្ភជូនអតីតយុទ្ធជន ទាំង១២ គ្រួសារ ក្នុងមួយ គ្រួសារ ទទួលបានអង្ករចំនួន ២៥ គ.ក មីយើងចំនួនមួយកេសទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ  និងថវិកាមួយចំនួន រីឯ​គ្រួសារអតីតយុទ្ធជន ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន  សែន សម្តេចកិត្តិព្រិទ្ធបណ្ឌឹត និងបានប្តេជ្ញា ចិត្ត គាំទ្រសម្តេចជារៀងរហូត  ។

ដោយ  ប៊ុន  រដ្ឋា