សាលាបឋមសិក្សាមួយខ្នង បន្ទុបទឹក អណ្តូងទឹករបស់អង្គការសុបិនកុមារកម្ពុជាត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ។

0

សៀមរាប: – លោកសយ ទិត្យាវង្សប្រធានមន្ទីរអប់រំយុវជននឹងកីឡាខេត្តសៀមរាប លោកជ្រាមុន្នីអភិបាលរងស្រុកជីក្រែងបានអញ្ជើញជាគណះអធិបតីក្នុងពិធីសម្ភោធសាលាបឋមសិក្សាកែវ ពេជ្ររបស់អង្គការសម្រេចសុបិនកុមារកម្ពុជាស្ថិតនៅភូមិជ្រៃ ឃំុខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបដែលពិធីនេះត្រូវបានប្រារុព្ធឡើងនាព្រឹកថ្ងៃទី29 ខែមិនាឆ្នាំ2019ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្រ្តីរាជការជំុវិញស្រុក ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
– លោកជ្រា មុន្នីអភិបាលរងស្រុកបានឡើងអានមតិ្តស្វាគមបើកកម្មវិធី លោកក៏បានថ្លែងអំណរគុណដល់អង្គការសម្រេចសុបិនកុមារកម្ពុជាព្រមទាំងប្រជាពលរដ្ឋដែលសហការគ្នាបានល្អជាមួយអង្គការសម្រេចសុបិនកុមារ កសាងបានសាលារៀនមួយខ្នងមានបន្ទុបទឹក អណ្តូងទឹកទុកអោយកូនៗ ខ្មួយៗបានសិក្សារៀនសូត្រយកចំណេះដឹងសំរាប់អនាគត។ លោកម៉ាស ជេននីសហស្ថាបនឹកសហគមសម្រេចសុបិនកុមារបានឡើងថ្លែងសុន្ទរកថា លោកបានបញ្ជាក់ថាអង្គការរបស់លោកប៉ុន្មានឆ្នាំកន្លងមកនេះលោកបានជួយកសាងសាលារៀនគ្រប់បណ្តាខេត្តក្រុងក្នុងប្រទេសកម្ពុជាយើងនេះបានជាង300ខ្នងហើយ លោកសំណូនពរបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សទាំងអស់ជួយថែររក្សាសាលារៀន បន្ទុបទឹក អណ្តូងទឹកអោយបានល្អ ហើយសុំអោយកូនៗខ្មួយៗខិតខំសិក្សារៀនសូត្រ ថ្ងៃក្រោយលោកនឹងកមជួយកសាងសាលាអនុវិទ្យាល័យនៅកន្លែងនេះមួយខ្នងទៀត។
– ជាមួយនឹងការអបអរសារទរចំពោះសមិទ្ធិផលថ្មីនេះ លោកសយ ទិត្យាវង្សប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសម្រេចសុបិនកុមារនិងបងប្អូនប្រជាពលរដ្ឋដែបានរួមសាមគីគ្នាល្អកសាងសាលារៀនមួយខ្នងនេះសំរាប់អោយកូនៗ ខ្មួយៗបានសិក្សារៀនសូត្រយកចំណេះដឹង លោកក៏បានសំណូមពរដល់សិស្សទាំងអស់អោយខិតខំតស៊ូរៀនសូត្រយ៉ាងទាបបំផុតក៏បានចប់ថ្នាក់អនុវិទ្យាល័យដែរ។ ជាពិសេសជាងនេះទៅទៀតលោកបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូអោយខិតខំសន្សំសំចៃទឹក តាមការជូនដំណឹងរបស់ក្រសួងធនធានទឹកជាបន្តរបន្ទាប់បានអោយដឹងថាប្រទេសយើងនឹងមានគ្រោះរាំងស្ងួតរយះពេលវែងតទៅមុខទៀត ហេតុនេះសូមបងប្អូននាំគ្នាស្តារស្រះចាស់ឬជីកអណ្តូងថ្មីបន្ថែមទៀតដម្បីរក្សាទឹកទុកប្រើ។ ចុងក្រោយលោកសយ ទិត្យាវង្សបានសន្យាថាជូនកាំព្យូទ័រ01គ្រឿង ម៉ាសុីនព្រីម01គ្រឿងនិងសំភារសំរាប់ក្មេងលេងដល់សាលាបឋមសិក្សាកែវពេជ្រយើងផងដែរ៕( ដោយ ព្រំសុខា)