អភិបាលខេត្តកំពត បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីគម្រោងអភិវឌ្ឍន៏តំបន់ឆ្នេរខ្សាច់ក្នុងភូមិកែបថ្មី

0

ខេត្តកំពត ដោយភាពមិនច្បាស់លាស់របស់បណ្ដាញអ្នកសារព័ត៌មានមួយចំនួន ដែលតែងតែចុះពីបញ្ហាគម្រោងអភិវឌ្ឍតំបន់ឆ្នេរខ្សាច់ស្ថិតក្នុង ភូមិកែបថ្មី ឃុំ បឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ រដ្ឋបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ក្រោមការផ្ដល់បទសម្ភាសន៍ពី ឯកឧត្ដម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត បានបើកធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញគម្រោងការអភិវឌ្ឍន៏តំបន់ឆ្នេរខ្សាច់កែបថ្មីខាងលើនេះ។

ដោយមានការចូលរួមផងដែរពីអភិបាលរងខេត្ត និងតំណាងក្រុមហ៊ុនវិនិយោគជាសុខហេងរួមនឹងភ្នាក់ងារអ្នកសារព័ត៌មានកាសែតនិងទូរទស្សន៍មកពីអង្គភាពជាច្រើនក្នុងខេត្ត សរុប៣៤នាក់។ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា ១,២៥០ដុល្លា ដល់ភ្នាក់ងារអ្នកសារព័ត៌មានកាសែតនិងទូរទស្សន៏ ចំនួន២៥នាក់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។