អភិបាលខេត្តប្រាប់អង្គភាពរដ្ឋាករទឹកជួសជុលតាមលក្ខណៈបច្ចេកទេសពលរដ្ឋរអ៊ូរទាំការប្រើប្រាស់ទឹកមិនគ្រប់

0

 ស្វាយរៀង៖  លោកម៉ែន វិបុលអភិបាលស្វាយរៀងបានថ្លែងជម្រុញដល់អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង ត្រូវពន្លឿនការជួសជុលតាមលក្ខណៈបច្ចេកទេសអោយបានឆាប់ និងធានាអោយបាននូវនិរន្តរភាពក្នុងការផ្គត់ផ្គង់ ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវការទឹកជាចាំបាច់ក្នុងការប្រើប្រើប្រាស់ប្រចាំថ្ងៃ។

ការថ្លែងបែបនេះខណះដែលលោកបានដឹកនាំមន្ត្រីក្រោមឱវាទ បានអញ្ជើញចុះពិនិត្យបណ្តាញទឹកស្អាតដែលអង្គភាពរដ្ឋករទឹកខេត្តស្វាយរៀងកំពុង តភ្ជាប់នូវបណ្តាញថ្មី ហើយបានផ្ទុះធ្លាយទុយោនៅចំណុចសួនច្បារច្រមុះជ្រូក សង្កាត់ពោធិ៍តាហោ ដែលបណ្តាលអោយដាច់ទឹកនៅក្នុងក្រុងស្វាយរៀងនាពេលថ្មីៗកន្លងមកនេះ។ការចុះទៅពិនិត្យបណ្តាញទឹកស្អាតបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០១៩។

ស្របតាមការសំណូមពររបស់លោក អភិបាលខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម ព្រមទាំងប្រធានអង្គភាពរដ្ឋាករទឹក បានអៈអាងថា និងធ្វើអោយទឹកស្អាតដំណើរមាននិរន្តរភាពឡើងវិញត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។បន្ទាប់ពីអញ្ជើញពិនិត្យមើលការជួសជុលតភ្ជាប់បណ្តាញទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកលោកអភិបាលលខេត្ត បានអញ្ជើញចុះពិនិត្យមើលផ្លូវវាងនៅចំណុចស្ពានតាហោក្រុងស្វាយរៀង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ “សង្ក្រាន្តស្វាយរៀងថ្ងៃទី ១៤-១៥ និង១៦ខែមេសាឆ្នាំ២០១៩នេះ’’ ។ បើតាមការអោយដឹងពីក្រុមហ៊ុនសាងសង់ស្ពានតាហោនេះ និងបញ្ចប់ការស្ថាបនាឱ្យរួចរាល់១០០% នៅចុង ខែឧសភា ឆ្នាំ២០១៩ ខាងមុខ។