ត្រីផ្សោតមួយក្បាលងាប់អណ្តែតទឹកទន្លេមេគង្គ

0

ខេត្តស្ទឹងត្រែង៖ កូនត្រីផ្សោតដែលរស់នៅអន្លង់ផ្សោតព្រះរំលិលភូមិអូរស្វាយ ឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបានស្លាប់នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩នេះ ដែលជាពពួកសត្វដ៍កម្រនៅក្នុងប្រទេសកម្បុជា។លោករិទ្ធណា រឿន មន្ត្រីអង្គការwws បានបញ្ចក់ថា ការស្លាប់នេះគឺជាការបាត់បង់សម្បត្តិដ៍មានតម្លៃដែលយើងកំពុងអំពាវនាវឲ្យមានការអភិរក្ស។

លោកបន្តថា ត្រីផ្សោតនេះផ្នែកជំនាញជលផលសហការជាមួយមន្ត្រីអង្កការ(w w s)យកមករក្សារទុកដើម្បីធ្វើការស្រាវជ្រាវបន្តរកមូលហេតុតើវាបណ្តាលមកពីអ្វីព្រោះកាលពីដើមឆ្នាំ២០១៨ក៏មានករណីស្លាប់ដូចគ្នានេះដែរ។លោក អៀរ សំអ៊ុន ប្រជាពលរដ្ខរស់នៅភូមិកណ្តាយក្នុងឃុំព្រះរំកិលបានបញ្ជាក់ថា កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមីនា លោកបានទៅមើលមងនៅទន្លេមេគង្គដូចសព្វដងក៍ប្រទះឃើញកូនត្រីផ្សោត

ងាប់អណ្តែតទឹកហើយក៍បានស្រង់យកមកប្រគល់ជូនសមត្ថកិច្ចធ្វើកំណត់ហេតុជូនទៅអាជ្ញាធរពាក់ព័ន្ធ។លោក ថារី មេប៉ុស្តិ៍ស្តីទីឃុំព្រះរំកិលបានបញ្ជាក់ថា តាមការពិនិត្យជាក់ស្តែងត្រីផ្សោតនេះ នៅជាកូនផ្សោតនៅឡើយ ព្រោះវាមានប្រវែងតែ១ម៉ែត្រទម្ងន់តែ១១គីឡូក្រាម គឺរស់ដោយសារមេវាចិញ្ចឹមមិនទាន់ចេះរកអាហារខ្លួនឯងទេ។លោកថា ករណីនេះអាជ្ញាធរមូលដ្ឋាននឹងបើកការស្រាវជ្រាវរកមូលហេតុព្រោះនេះជាលើកទីពីរមកហើយដែលកូនត្រីផ្សោតងាប់ក្នុងហេតុផលប្រហាក់ប្រហែលគ្នាទៅនិងឆ្នាំ២០១៨ដែរ ហើយបើតាមការសន្និដ្ឋានបណ្តាលមកពីមានជម្ងឺច្រើនជាងព្រោះរដូវក្តៅអាកាសធាតុមានការប្រែប្រួល៕