ឆេះទៀតហើយ! បន្ទាប់ពីឆេះចំការគ្រញូង ឥឡូវឆេះចំការកៅស៊ូម្ដង

0

ខេត្តកំពង់ធំ= អគ្គិភ័យឆាបឆេះព្រៃសហគមន៍ រាលដាលឆេះចំការកៅស៊ូ ក្រុមហ៊ុនកូរ៉េ(BNA) អស់៥៣០ហិចតា លើ៨០០ហិចតា ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១៣ និង៤៥នាទីថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩ នៅចំណុច អូរជាំប្រាំង ភូមិស្រែស្រម៉ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានរាយការណ៍មកថា ម្ចាស់ក្រុមហ៊ុនឈ្មោះ bak byongkone ភេទប្រុសអាយុ៥៥ឆ្នាំ ជនជាតិកូរ៉េ។ មូលហេតុៈ បណ្តាលមកពីភ្លើងឆេះព្រៃសហគមន៍ឆេះរាលដល់ចំការកៅស៊ូ។
សមត្ថកិច្ចអោយដឹងថា ក្នុងហេតុការាណ៍នេះ យើងបានប្រើប្រាស់រថយន្តពន្លតអគ្គិភ័យចេញអន្តរាគមន៍ចំនួន ០៣គ្រឿង រថយន្តអគ្គិភ័យនៃស្នងការនគរបាលខេត្ត ចំនួន ០២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន ០១គ្រឿង ដោយ ប្រើប្រាស់ទឹកអស់ចំនួន០៧រថយន្តស្មើរនិង ២៨ម៉ែត្រគីបទើបរលត់ទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលបន្ត ក្នុងនោះមាន កំលាំងចូលរួមចំនួន ២២នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ ត្រី ហៀង ហ៊ល ស្នងការរងអាវុធជាតិផ្ទុះនិងអគ្គិភ័យ!(កំលាំងអគ្គិភ័យខេត្ត០៦នាក់ !កំលាំងអគ្គិភ័យស្រុក០៤នាក់! កំលាំងអន្តរាគមន៍អធិការ០៤នាក់! កំលាំងប៉ុស្តិ ០៤នាក់ និងកម្មករ០៤នាក់) ទើបរលត់ជាស្ថាបពរ៕ប៊ុនរិទ្ធី