ពលរដ្ឋរងគ្រោះចំនួន៦គ្រួសារដោយសារខ្យល់កន្ត្រាក់ទទួលបានអំណោយមនុស្សធម៏សាខាកាកបាទក្រហមខេត្តព្រះវិហារ!

0

 

ព្រះវិហារ: សម្ភារៈជាគ្រឿងឧបភោកបរិភោក និងថវិកាអំណោយមនុស្សធម៌ សាខាកាកបាទក្រហមខេត្តព្រះវិហារ ត្រូវឯកឧត្តម រ៉ាត់ សោភា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមដំណើរដោយលោក សុខសាន តារា អភិបាលស្រុកឆែប នាំយកទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន៦គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ស្ថិតនៅភូមិក្រឡោត ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ។

ក្នុងនោះមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអីវ១យួរ ថវិកាមួយចំនួន សម្រាប់២គ្រួសាររបើកធ្ងន់ធ្ងរទទួលបានតង់១ អ្នកផ្ទះធ្លាក់ពីជើងតាង២ មួយគ្រួសារ តង់១ ថវិកា២០០,០០០ រៀល។

មានប្រសាសន៍ទៅកាន់បងប្អូនគ្រួសារដែរបានរងគ្រោះ ឯកឧត្តម រ៉ាត់ សោភា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានចូលរួមសោកស្តាយចំពោះទ្រព្យសម្បត្តិ ដែលបានរងនូវការខូចខាត់ ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់វាយបំផ្លាញនាពេលកន្លងមក។ ជាមួយគ្នានោះ ឯកឧត្តមបានផ្តាំផ្ញើសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់នៅពេលភ្លៀង ត្រូវបិទទូរស័ព្ទ បើនៅតាមទីវាលត្រូវរកកន្លែងដែលមានសុវត្ថិភាពសម្រាប់ជ្រក។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ខ្យល់កន្ត្រាក់ លាយឡំភ្លៀងផ្គរន្ទះ បានវាយបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៦គ្រួសារ បណ្តាលឱ្យផ្ទះរបើកដំបូល និងធ្លាក់ពីជើងតាង ស្ថិតនៅភូមិក្រឡោត ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ៕សួនលីណា