គណបក្សប្រជាជនប្រគល់ផ្ទះទេវតាជូនគ្រួសារក្រីក្រនៅស្រុកត្បែងមានជ័យ!

0

ព្រះវិហារ​: ឯកឧត្តម អ៊ុន ចាន់ដា សមាជិលគណកម្មាធិការកណ្តាល និងជាប្រធានគណកម្មាធិការគណៈប្រជាជនកម្ពុជា​ខេត្តព្រះវិហារ​ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញដឹកក្រុមការងារ ចុះប្រគល់ផ្ទះឈើមួយខ្នង ទំហំ៤×៦ម៉ែត្រ ដំបូងប្រកស័ង្កសី ជូនគ្រួសារក្រីក្រខ្វះខាត។

នៅក្នុងឱកាសប្រគល់ផ្ទះនោះដែរឯកឧត្តម ប្រធានមានប្រសាសន៍លើកឡើងថា ទីណាមានការលំបាក ទីនោះតែងតែមានគណបក្សប្រជាជនកម្ពុជា រួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋយើង ក្រោមគោលនយោបាយនិងមាគ៌ាដ៏ត្រឹមត្រូវប៉ិនប្រសព្វ ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដោយយើងទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍគឌ្ឍ​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​ ជាក់ស្តែងមិនត្រឹមតែប្រគល់ផ្ទះជូននាពេលនេះទេ​ កន្លងមកគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានប្រគល់ផ្ទះទេវតាជាច្រើនខ្នងនៅតាមបណ្តា​ក្រុង ស្រុក ទូទាំង​ខេត្ត​។​

ជាមួយគ្នានោះ ឯកឧត្តមប្រធាន ក៏បានផ្តាំផ្ញើរឲ្យគ្រួសារដែលត្រូវទទួលបានផ្ទះពីគណបក្សប្រជាជនកម្ពុជា​ ខិតខំបង្កបង្កើនផល ដើម្បីបង្កើនជីវភាពគ្រួសារហើយកុំជឿតាមកុំជឿតាមការញ៉ុះញ៉ង់ ផ្សេងពីជនអគតិដែលមានបំណងប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

សូមជម្រាបថា គ្រួសារក្រីក្រខ្វះខាត ដែលទទួលបានផ្ទះទេវតា ពីគណបក្សប្រជាជនកម្ពុជាខេត្ត មានឈ្មោះខិត ខេម អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ៅ រដ្ឋ អាយុ៣៨ឆ្នាំ មានកូន៦នាក់ រស់នៅឃុំបុស្សធំ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៕សួនលីណា