រថយន្តដឹកដំឡូងពីលើ ឈើពីក្រោម ជាទំម្លាប់របស់ឈ្មួញ សង្ស័យភ្លេចសែនទើបជាប់អន្ទាក់មេព្រៃផ្នែកកំពង់ថ្ម

0

កំពង់ធំៈ  សកម្មភាពដឹកជញ្ជូនឈើរបស់ ឈ្មួញតែងតែ ធ្វើការដឹកជញ្ជូនយ៉ាងរលូន បើកាលណា មានការ ពិភាគក្សាគ្នាផ្នែកសេដ្ឋកិច្ច តាមឋានានុក្រម​តូចស៊ីតាមតូច ធំស៊ីតាមធំ ដែលជាទំនាមទម្លាប់ប្រពៃណី ដឹកដឹក ឈើត្រូវមានតួនាទី សែនព្រេនអ្នកតាម្ចាស់ទឹកម្ចាស់ដី ដែលតែងតែបើកភ្នែកសំកុក ខ្លះចង់អង្រឹង ខ្លះយកផ្ទះ អ្នកស្រុកមកធ្វើជាស្នាក់ការ ដែលក្រុមអ្នកតាមទាំងនេះ មានស្ទើរតែរាប់មិនអស់ តែភ្លេចសែនកន្លែងណាមួយ វានិងកាច់តាមប្រព័ន្ឋអ៊ិនធើនេត ស្ទាក់ចាប់រថយន្តដឹកឈើទាំងនេះតែម្តង។

ជាក់ស្តែងរថយន្ត ដឹកដំឡូងឈើ ឬ ( ហៅថាដឹងដំឡូងពីលើ ឈើពីក្រោម ) ដែលបានធ្វើសកម្មភាពកន្លង មកដោយរលូន តែពេលនេះប្រហែលជាធ្វើឲ្យអ្នកតាមទាំងនោះ ថ្នាំងថ្នាក់ចិត្តហើយ ទើបបានជារថយន្តដឹក ដំឡូងឈើ ត្រូវបានជាប់អន្ទាកើរបស់សមត្ថកិច្ចមេព្រៃ ទាំងបង្ខំចិត្ត និងធ្វើឲ្យសមត្ថកិច្ចមេព្រៃមួយចំនួន ដែលនៅតាមដងផ្លូវនេះ ពិបាកក្នុងការសម្រេចចិត្តទប់ស្កាត់និងឃាត់រថយន្តដឹកដំឡូងឈើ ។

ក្រោយពីរថយន្តដែលដឹកដំឡូងឈើ ត្រូវបានគេបកអាក្រាត ដែលប្រៀបបានទៅនឹងដំរីស្លាប់ តែយកចង្អេរមកបាំង តែបាំងមិនជិត ទើបសម្រេចចិត្ត ឃាត់រថយន្ត ដោយកម្លាំងរបស់ ផ្នែករដ្ឋបាលព្រៃឈើកពង់ថ្មនឹងសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំងនិងសង្កាត់រដ្ឋបាលព្រៃឈើកំពុងស្វាយសហ:ការណ៍ជាមួយអាវុធហត្ថស្រុកសន្ទុកធ្វើការចាប់ឃាត់រថយន្តយីឌុបដឹកឈើប្រភេទលេខ២មួយគ្រឿង  នៅតាមបណ្តោយផ្លូវជាលេខ០៦ នៅវេលាម៉ោង១និង៣០នាទីរំអាធ្រាតឈានចូលថ្ងៃទី០១ខែមេសាឆ្នាំ២០១៩ចំណុច ភូមិជ័យមង្គល  ឃុំជ្រាប់  ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកសូរ៉ាត់នាយសង្កាត់រដ្ឋបាលរដ្ឋបាលព្រៃឈើតាំងក្រសាំងបានឱ្យដឹងថា:មុនឈានចាប់រថយន្តយីឌុបដឹកដំឡូងពីលើឈើពីក្រោមនេះ លោកទទួលពត៏មានពីបណ្តាញរបស់លោកពីខេត្តព្រះវិហារថាមានរថយន្តម៉ាក  ហ៊ីយិនដាយ ៥ភ្លៅពណ៏ទឹកប៊ិច ស្លាកលេខ.កំពង់ចាម3A.2734ដឹកឈើចេញពីខេត្តព្រះវិហារឆ្លងកាត់ខេត្តកំពង់ធំ  ហើយដាក់ដំឡូងពីលើដើម្បីបន្លំភ្នែកសមត្ថកិច្ច ។

ក្រោយមក ក៏បានទទួលបញ្ជាពី លោក មុំ ផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ឲ្យកម្លាំងសហការជាមួយ កម្លាំងអាវុធហត្ថស្រុកសន្ទុក ស្ទាក់ចាប់រថយន្តខ្នាតយក្សដឹកឈើ១គ្រឿង នៅចំណុចភូមិជ័យមង្គល វេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ទើបបាននាំរថយន្តដឹកដំឡូងឈើ យកមករក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រក្សារទុកដើម្បីធ្វើការវាស់វែង  តែចំនួនប៉ុន្មានម៉ែតគីម នោះទាន់ដឹងចំនួនពិត្យប្រានដនៅឡើយទេ៕​ ប៊ុន រដ្ឋា