សមាជិកសមាគមអតីតយុទ្ធជនពលី ១គ្រួសារ រស់នៅស្រុកគូលេន ទទួលបានផ្ទះ១ខ្នង អំណោយសម្ដេចតេជោ ហ៊ុន សែន!

0

ព្រះវិហារ: ផ្ទះ១ខ្នងទំហំ៦x៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ចំណាយថវិកាអស់ជាង២០០០ដុល្លា ដែលជាថវិកាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

ជូនសមាជិកសមាគមអតីតយុទ្ធជន ជាគ្រួសារពលី ១គ្រួសារឈ្មោះ អេងគឹមអៀង ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិរំចេក​ ឃុំស្រយង់​ ស្រុកគូលេន ខេត្តព្រះវិហារ។

តាមរយះឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ​ សុភ័ក្ត្រា​ មេបញ្ជាការ​ តំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ អមដំណើរដោយ ក្រុមការងារតំបន់សឹក​ ក្រុង ស្រុក និងអាជ្ញាធរដែនដី បានចុះសាងសង់ជូនកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩៕សួនលីណា