សង្ក្រាន្តប៉ោយប៉ែតរំពឹងថានឹងធំ ហើយសប្បាយជាងឆ្នាំមុនៗ ខណ:៣ស្រុក ក្រុងរួមគ្នាធ្វើ, ចំណាយក៏ច្រើនបន្ទាយមានជ័យ៖

0

បន្ទាយមានជ័យ: សង្ក្រាន្តប៉ោយប៉ែតនាឱកាសបុណ្យឆ្នាំកុរប្រពៃណីខ្មែរខាងមុខរំពឹងថានឹងធំ ហើយសប្បាយជាងឆ្នាំមុនៗ ខណ:៣ស្រុក ក្រុងមានក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅនិងរួមគ្នាធ្វើ, ចំណាយក៏ច្រើនទ្វេដងដែរ ។
នេះបើតាមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតគណ:កម្មការទទួលបន្ទុករៀបចំសង្ក្រាន្តប៉ោយប៉ែតដើម្បូីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំកុរ ឯកស័កពស២៥៦២ គស២០១៩ ដែលត្រូវធ្វើេពីថ្ងៃទី១៤-១៧ខែមេសាខាងមុខ នៅដីឯកជនជាប់ផ្លូវជាតិលរខ៥ ទល់មុខកងរាជអាវុធហត្ថក្រុងក្នុងភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ។
គណ:កម្មការនោះមានលោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកប្រធានក្រុមប្រឹក្សាក្រុងជាប្រធានកិត្តយស លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ជាប្រធាន និងលោក លោកស្រីអភិបាលរងក្រុងជាអនុប្រធាន ព្រមទាំងជាប្រធានអនុគណ:កម្មការនានាដូចជាសន្តិសុខ សណ្តាប់ធ្នាប់,អនុគណ:កម្មការរៀបចំខ្លឹមសារ រដ្ឋបាល ព័ត៍មាននិងពិធីករ ,អនុគណ:កម្មការហិរញ្ញវត្ថុនិងផ្គត់ផ្គង់,អនុគណ:កម្មការតុបតែង បដិសណ្ឋារកិច្ច,អនុគណ:កម្មការរៀបចំការប្រកួតកីឡានិងល្បែងប្រជាប្រិយនិងអនុគណ:គម្មការរៀបចំកិច្ចការសាសនា ជាដើម ។
មន្ត្រិជាអ្នកទទួលបន្ទុក ទទួលខុសត្រូវទាំងនោះ បានផ្តល់មតិយោបល់លើការត្រៀមអនុវត្តការងារជាក្រុមរបស់ខ្លួននេះអោយសម្រេចលទ្ធផលល្អ រលូន ពោលគឺបានបង្កលក្ខណ:សប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ពិសេសយុវជន យុវនារីនិងភ្ញៀវដែលប៉ាន់ប្រមាណថាមានពី២០មឺុននាក់ឡើងទៅ ។
ឯការចំណាយវិញ សង្ក្រាន្តប៉ោយប៉ែតនេះ ប៉ាន់ប្រមាណថាមានការកើនឡើងពី២ដងបើធៀបនឹងឆ្នាំមុនឬប្រមាណពីជាង១០មឺុនដុល្លាសរអាឡើងទៅដែរ តែខ្ទង់ចំំណាយទាំងនោះ មានម្ចាស់ឬសប្បុរសជន អ្នកពាក់ព័ន្ធទទួលដោយមុខមួយចំនួនហើយ ។
លោក លី សារី ប្រធានកិត្តិយសបានណែនាំបន្ថែមអោយមន្ត្រីនិងអ្នកទទួលបន្ទុកតាមស្រុកក្រុងទាំង៣, តាមអនុគណ:កម្មការ និងតាមបន្ទុកអោយខិតខំអនុវត្តតាមតូនាទីភារកិច្ចប្រកដោយការទទួលខុសត្រូវ ។ក្នុងនោះក៏ត្រូវអំពាវនាវ ផ្សព្វផ្សាយកម្មបិធីនេះអោយទូលំទូលាយ ,អញ្ជើញមន្ត្រី ,អាជីវករ សប្បរជន ក្រុមហ៊ុនទាំងឡាយចូលរួមឧបត្ថម្ភគាំទ្រ ក៏ដូចជានាំសមិទ្ធផល ផលិតផលខ្លួនមកតាំងពិព័រណ៍ជាដើម៕ដោយ៖ឃិន គន្ធា