ផ្លូវក្រោយភូមិគ្រឹះសម្តេចតេជោ ក្រុងព្រះសីហនុ ត្រូវបានជួសជុលឡើងវិញដោយមានមានការចូលរួមជាបដិភាគពីពលរដ្ឋម្ចាស់នៅជាប់សង្ខាងផ្លូវ

0

ខេត្តព្រះសីហនុ៖ការចូលរួមគឺជារឿងដ៏ចាំបាច់បំផុតដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យមានការរីកចម្រើន។នេះជាប្រសាសន៍ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងឱកាសដែល លោកអញ្ជើញបើកការដ្ឋានជួសជុល ផ្លូវលេខ 400 (វិថីលំហែព្រះភូមិន្ទ) ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ក្រុងព្រះសីហនុ
នៅរសៀលថ្ងៃទី 2 ខែមេសាឆ្នាំ 2019។

ឯកឧត្តម យន្ត មីន លោកបានថ្លែងថា៖ក្រៅពីផ្លូវនេះ រដ្ឋបាលខេត្តព្រះសីហនុដោយមានការគាំទ្រយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងជួសជុលឡើងវិញផ្លូវជាច្រើនខ្សែទៀតដែលបានរងការខូចខាតដោយសារតែទឹកភ្លៀងនៅរដូវវស្សាវាយប្រហារនាពេលកន្លងមក។

ឯកឧត្តម បញ្ជាក់ថា តាមគម្រោងផ្លូវក្នុងក្រុងព្រះសីហនុចំនួន២២ខ្សែគ្រោងជួសជុលឡើងវិញដោយមានការគាំទ្រពីរាជរដ្ឋាភិបាលដែលគ្រោងផ្ដល់កញ្ចប់ថវិកាពិសេសមួយសម្រាប់រដ្ឋបាលខេត្តព្រះសីហនុធ្វើការដោះស្រាយជួសជុលស្ថាបនាផ្លូវទាំងនេះអោយបានល្អឡើងវិញស្របពេលដែលខេត្តព្រះសីហនុត្រូវបានរដ្ឋាភិបាលចាត់ទុកជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់របស់កម្ពុជា ហើយបច្ចុប្បន្នកំពុងមានការរីកចម្រើនយ៉ាងលឿនក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។
ឯកឧត្តម យន្ត មីន ថ្លែងអំណរគុណចំពោះម្ចាស់ដីនៅតាមសង្ខាងផ្លូវដែលបានលះបង់ទ្រព្យផ្ទាល់ខ្លួនដើម្បីសង្គមជាតិ។លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការខេត្តព្រះសីហនុ អោយដឹងថាផ្លូវនេះមានប្រវែង១៣៥០ម៉ែត្រ ទំហំផ្លូវ១៤ម លូសង្ខាង០.៨០ម ដោយចំណាយ១,០៧៩,៨២០$ ដោយមានការចូលរួមបដិភាគពីម្ចាស់ដីជាប់ផ្លូវនេះចំនួនជាង៦០នាក់ផងដែរ។

សូមបញ្ជាក់ថាផ្លូវ៤០០នេះបែកចេញពីររង្វង់មូលតោពីរក្រុងព្រះសីហនុស្របតាមបណ្តោយឆ្នេរសមុទ្រឆ្នេរអូរឈើទាលខាងក្រោយភូមិមគ្រឹះ samdech techo hun senមានប្រវែងសរុប១៣៥០ម៕(សាវ៉ុន)