បើដេប៉ូឈើ លោក គង់ចំរើនទិញឈើគ្មានច្បាប់ ហេតុអ្វីជំនាញមិនបង្រ្កាប?

0

សៀមរាប= ដេប៉ូមួយកន្លែងត្រូវបានគេដឹងថា ទិញឈើអត់ច្បាប់រាប់សិបឆ្នាំមកហើយដោយសារតែមានការឃុបឃឹតពីមន្រ្ដីជំនាញរដ្នបាលព្រៃឈើ និង មន្រ្ដីបរិស្ថាន ខេត្តសៀមរាប ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ដើរយកលុយ និងបង់ជាប្រចាំខែ ទើបធ្វើអោយឈ្មួញដែលជាថៅកែដេប៉ូឈើ ឈ្មោះ គង់ចំរើន ជាមនុស្សសំដីឈ្លើយ មានអំនួតអួតក្អេងក្អាង ដែលមានអ្នកធំចាំទ្រពង ពីក្រោយខ្នងជាខ្នងបង្អែក ធ្វើអោយដេប៉ូឈើមួយកន្លែងនេះអាចដំណើរការយ៉ាងរលូនរហូតមកដល់សព្វថ្ងៃ ដេប៉ូមួយកន្លែងនេះត្រូវបានគេដឹងថាមានទីតាំងស្ថិតនៅជិត ភោជនីយដ្ឋាន សប្បាយៗ១២ តាមដងផ្លូវជន្លង់ ក្រុងសៀមរាប ។
ពាក់ព័ន្ធនិងរឿងនេះ លោក ឡឹង សុខា មន្រ្ដីខណ្ឌរដ្នបាលព្រៃឈើ ក្រុងសៀមរាប អ្នកដើរប្រមូលលុយតាមដេប៉ូ បានអោយដឹងថា ដេប៉ូ លោក គង់ចំរើន ពិតជាមានច្បាប់ត្រឹមត្រូវ ចំណែកឈើក៏មានច្បាបត្រឹមត្រូវដូចគ្នាដែរ ។
ប្រភពច្បាស់ការបានអោយដឹងថា ឈើដែលដឹកពីខេត្តព្រះវិហារមក នោះគ្មានច្បាប់នោះទេ បើមិនដូច្នោះទេមិនមែន អ្នកដឹកឈើបង់លុយអោយសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទើរតែទាំងអស់នោះទេ។
ចំណែក លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្នព្រៃឈើ ខេត្តសៀមរាប យើងបានព្យាយាមទំនាក់ទំនងតាមទូស័ព្ទជាច្រើនដង តែលោកមិនលើកទូស័ព្ទទេ ពាក់ព័ន្ធការចោតប្រកាន់ពីពលរដ្ននិងមន្រ្ដីមួយចំនួន ថាលោក ជាអ្នកនៅចាំកាងពីក្រោយខ្នង ពាក់ព័ន្ធនិងដេប៉ូ លោក គង់ចំរើននេះ មិនដឹងថាលោក ជាប់រវល់ ឬមិនហ៊ានលើកទូស័ព្ទ។
ចំណែក ម្ចាស់ដេប៉ូឈើវិញដែលមានលេខទូស័ព្ទ ០៩៥៣១៤៦១១ បានប្រាប់តាមទូស័ព្ទថា ដេប៉ូគាត់មានច្បាប់ តែ ចំណែកត្រង់ឈើសួរថាមានច្បាប់ឬអត់? បែរជាម្ចាស់ដេប៉ូប្រាប់ថាអោយទៅជួបនៅ ដេប៉ូរបស់គាត់ ដោយ យកកាត់ យកឈ្មោះនិងបង្ហញខ្លួនអោយគាត់បានឃើញផងទើបគាត់ប្រាប់បាន៕ ប៊ុនរិទ្ធី ព័ត៍មាន បឋម