ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជេីញចុះសួរសុខទុក្ខ នាយទាហាន ក្នុងអង្គភាព

0

កំពង់ឆ្នាំង៖ នៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៤:០០ នាទីរសៀល ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានអញ្ជេីញចុះសួរសុខទុក្ខ និងយកសម្ភារហូបចុកមួយចំនួន ជូូនដល់ នាយទាហាន នាយទាហានរង និងគ្រួសារកងទ័ព ចំនួន២គ្រួសារ ដែលជួបការលំបាក នៅទីបញ្ជាការផ្នែកសឹករងសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ដែលកន្លងមកបានខិតខំរួមចំណែកក្នុងការបំពេញតួនាទីភារកិច្ចជាកងទ័ព ឲ្យទទួលបានលទ្ធផលល្អ ហេីយ ឯកឧត្តម បាន ជម្រុញឲ្យថ្នាក់ដឹងនាំ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាព ត្រូវបន្ត បំពេញតួនាទីភារកិច្ចតាមជំនាញរបស់ខ្លួន ក្នុងការអនុវត្តន៍រាល់ផែនការដែលថ្នាក់លេីបានដាក់ចេញក្នុងឆ្នាំ២០១៩ និងធ្វេីការសហការឲ្យបានល្អក្នុងការងារការពាររក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ ពិសេសត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងការពារឲ្យបាននូវសន្តិភាព ដែលកេីតចេញពីការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាចុងបញ្ចប់ លោកវរសេនីយ៍ទោ សេង សាវឿន មេបញ្ជាការផ្នែកសឹករងសាមគ្គីមានជ័យ តំណាងឲ្យនាយទាហាន នាយទាហានរង និងគ្រួសារកងទ័ពទាំងអស់ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមេបញ្ជាការ ដែលបានឆ្លៀតឱកាសដ៏មមាញឹក ចុះមកសួរសុខទុក្ខបងប្អូនដល់ទីកន្លែង សូមឯកឧត្តមទទួលបាននូវ សុខភាពល្អបរិបូណ៌ អាយុយឺនយូរ និងបន្តដឹកនាំអង្គភាពឲ្យរីកចម្រើនថ្មីៗថែមទៀត ។