អាជ្ញាធរ​ថៃ​បាន​ដោះលែង​ពលករ​ខ្មែរ​ដែល​ចាញ់បោក​មេខ្ស​ល់​ត្រូវបាន​អាជ្ញាធរ​ថៃ​បាន​ដោះលែង​មក​តាម​ច្រកទ្វារព្រំដែន​ប៉ោយប៉ែ​ត្រ

0

បន្ទាយមានជ័យ៖ ( ដោយ គៀន​ច័ន្ទ​ហ៊ី​ន​) ពលករ​ខ្មែរ​ដែល​ចាញ់បោក​មេខ្ស​ល់​ចំនួន​១4​នាក់​ត្រូវបាន​កម្លាំង​ស​ត្ថ​កិច្ច​ថៃ​ចាប់​ឃុំឃាំង​នោះ​ពេលនេះ​អាជ្ញាធរ​ថៃ​បាន​ដោះលែង​ពួកគេ​ឲ្យ​មកវិញ​តាម​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែ​ត្រ​បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​កម្ពុជា ។​ លោក​នេ​ត​សេរី​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​និង​លោក​ង៉ោ​ម៉េង​ជ្រួ​ន​អភិបាលក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា​ពលករ​ខ្មែរ​ទាំង ១៤​នាក់​នោះ ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់ឃុំខ្លួន ដោយ​ចោទប្រកាន់​ពីបទ កាន់​ឯកសារ​ឆ្លងដែន​ក្លែងក្លាយ តាមរយៈ​ការចាញ់បោក​មេខ្យល់​តែប៉ុណ្ណោះ​។

ដូច្នេះ​តុលាការខេត្ត​ស្រះកែវ បានសម្រេច​ទម្លាក់​ការចោទប្រកាន់​លើ​ពួកគេ​វិញ​។​ហើយ ពលករ​ខ្មែរ​ដែល​ចាញ់បោក​មេខ្ស​ល់ ១៤ នាក់​នោះ មាន​ស្រី ១០ នាក់ ប្រុស ៤ នាក់ ស្ថិតនៅ​ខេត្តសៀមរាប ពោធិ៍សាត់ និង​បាត់ដំបង​។ ជាមួយគ្នានេះ​អាជ្ញាធរ​ដែនដី​នៃ​ខេត្តបន្ទាយមានជ័យ​បាន ជួប​សំណេះសំណាល ពី​អាជ្ញាធរ ក្រុង​និង​អាជ្ញាធរ ខេត្តបន្ទាយមានជ័យ ទៅកាន់​ពលករ​ខ្មែរ​ទាំង​១៤​នាក់​នោះ​និង​បាន​ណែនាំ​ឲ្យ​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​វិញ​ប្រសើរ​ជាង​ឬ​បើ “​ចង់​វិលត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​ត្រូវ​ទៅ​ឲ្យ​មានច្បាប់ ជៀសវាង​ដូច​ករណី​ដែល​កើតមាន​កន្លងមក​ក៏ដូចជា​ពេល នេះ​”​។​ ​

គួរបញ្ជាក់​ថា​ពលករ​ខ្មែរ​ដែល​ចាញ់បោក​មេខ្ស​ល់​ចំនួន​១៤​នាក់​នេះ​ក្នុង​ម្នាក់​បានទទួល​ថវិកា​១​លាន​រៀល​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ឲ្យ​បងប្អូន​ទាំងនោះ​ជាម​ធ្យ​បាយ​វិល​ត្រឡប់មក​ភូមិកំណើត​ពួកគេ​វិញ​៕IMG-20140704-WA0004 IMG-20140704-WA0016