ខ្នងផ្ទះទី១១៥អំណោយរបស់សម្តេចតេជោហ៊ុន សែន បន្តដឹកឈើគ្រឿងផ្ទះទៅសាងសង់ជូនអតីតយុទ្ធជន

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានបន្តដឹកនាំ គណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកកំពង់ស្វាយ ដឹកជញ្ជូនឈើគ្រឿងផ្ទះ និងសម្ភារៈផ្សេងៗ នាំយក ទៅសាងសង់ផ្ទះជូនអតីតយុទ្ធជនពិការ ដែលគ្មានជម្រកស្នាក់នៅ ដែលរស់នៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៤ ខែមេសា ឆ្នាំ២០១៩ ។

លោក ស ថេន អតីតយុទ្ធជនពិការ កន្លងមកធ្លាប់បំរើការងារ នៅអង្គភាពកងស៊ើបការណ៍ នៃអង្គភាពយោធាខេត្តកំពង់ធំ ដែលបច្ចុប្បន្នគ្មានជម្រកស្នាក់នៅសមរម្យ ដោយសារជីវភាពមានការខ្វះខាត ក៏បាននាំក្រុមគ្រួសារទៅធ្វើកម្មករស៊ីឈ្នួកនៅឯទីក្រុងភ្នំពេញ ដោយសារការខ្វះខាត និងមានគុណបំណាច់លើប្រ​ទេសជាតិ សម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ជូនផ្ទះមួយខ្នង ដែលជាអំណោយខ្នងផ្ទះ លើកទី១១៥ សម្រាប់ខេត្តកំពង់ធំ មានទំហំ ៤ម៉ែត្រx៦ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី ជញ្ជាំងនិងរនាប ក្ដា ដំបូលប្រក់ស័ង្កសី ។

លោក ស ថេន ដែលជាអតីតយុទ្ធជនពិការ  រួមនិងអាជ្ញាធរដែនដី ប្រជាពលរដ្ឋ បានត្រេកអរយ៉ាងខ្លាំង ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បង្កើតឲ្យមាន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់ជួយដល់ អតីតយុទ្ធជន ដែលធ្លាប់បំរើ និងការពារជាតិមាតុភូមិ បូជាសាច់ស្រស់ឈាមស្រស់ លះបង់សព្វគ្រប់បែបយ៉ាង រួមទាំងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីដណ្តើមយកសន្តិភាពជូនប្រជាជាតិខ្មែរទូទាំង ប្រទេស និងសូមប្តេជា្ញស្មោះត្រង់ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តឹដឹកនាំនាវា សន្តិភាពគ្រប់អណត្តិ។  ដោយ  ប៊ុន រដ្ឋា