​ប៉ូលីស​ក្រុង​ប៉ោយប៉ែត​ចាប់បាន​ថ្នាំញៀន​ជាង​១​ម៉ឺន​គ្រាប់​និង​ជនសង្ស័យ​ជាង​៣០​នាក់

0

​បន្ទាយមានជ័យ៖ ដោយ គៀន​ច័ន្ទ​ហ៊ី​ន​ ​ប៉ូលីស​ក្រុង​ប៉ោយប៉ែត​និង​ខេត្តបន្ទាយមានជ័យ​សហ​ការ​គ្នា ចាប់បាន​ថ្នាំញៀន​ជាង​១​ម៉ឺន​គ្រាប់​និង​ជនសង្ស័យ​ជាង​៣០​នាក់​នៅ​ចំនុច​កាស៊ីណូ​ផ្កាយ​៥​ខណៈ​ពួកគេ​កំពុងធ្វើការ​ចែកចាយ​រួម​ជា​ម័​យ​អ្នកប្រើប្រាស់​កាលពី​យប់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៤​។​ លោក​អធិការ​ក្រុង​ប៉ោ​ប៉ែត​និង​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បា​នប​ញ្ជាំ​ក់ថា​វត្ថុតាង​ដែល​សមត្ថកិច្ច​រកឃើញ​និង​ដកហូត​បាន​មាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​១២០០០​គ្រាប់​, ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​៥០៩,៥​ក្រាម​, ថ្នាំញៀន​ប្រភេទ​ដប​២០​ប្រអប់​ស្មើនឹង​៥០០​ដប និង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​ជាច្រើន​ទៀត ។​ ​

នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ វេលា​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៤ នេះ ឯក​ឩ​ត្ត​ម​អភិបាល ល​ខេត្ត និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្នងការ​នគ​បាល​ខេត្ត​បន្ទ​យ​មានជ័យ រួមទាំង​សមត្ថកិច្ច ជំនាញ​បាន​ចូលរួម​ពិនិត្យ​គ្រឿងញៀន​នោះ និង​ជំរុញ​ឲ្យ សមត្ថកិច្ច ជំនាញ គ្រឿងញៀន​ត្រូវ​បង្កើន​ការទប់ស្កាត់​បង្ក្រាប​បទ​ល្មើស​នេះ​និង​បញ្ជូន​ជនសង្ស័យ​ទៅកាន់ តុលាការ​៕ ​Snapshot[4] Snapshot[6] Snapshot[5]