VIDEO គណៈប្រតិភូយោធាខេត្តប៊ិញ ភឿក យោធភូមិភាគទី៧ ចុះសួរសុខទុក្ខរឹតបន្តឹងចំណងសាមគ្គីភាពនិងជូនពរឆ្នាំថ្មី

0

កំពង់ធំ៖  ប្រធាននយោបាយខេត្តប៊ិញ ភឿក យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញ ដឹកនាំគណៈ​​​​​​​​​​​ប្រតិភូ សំណេះសំណាលពិភាគក្សារឹតបន្តឹងកិច្ចសហប្រតិបត្តិការ ជាមួយនឹង បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនិងខិតចូលមកដល់ នាពេលខាងមុខនេះ ។

កិច្ចជំនួបរវាង ប្រធាននយោបាយខេត្តប៊ិញ ភឿក យោធភូមិភាគទី៧ នឹង បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានធ្វើឡើងនៅ រសៀលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩ ក្នុងគោលបំណង រឹតចំណងសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការល្អ និងជម្រុញឲ្យបន្តស្ដីពីការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅលើទឹកដីខេត្តកំពង់ធំ ក្នុងសម័យសង្គ្រាមរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញដើម្បីជួបជុំគ្រួសារតាមប្រពៃណី និងអបអរសាទរជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសម្ដែងនូវការគួរសម ចំពោះលោកវរសេនីយ៍ឯក វូ ទៀនដៀន ប្រធាននយោបាយយោធាខេត្តប៊ិញភឿក ដែលបានអញ្ជើញ មកសួរសុខទុក្ខ ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន បង្កើនភាពជិតស្និទ ចំណងសាមគ្គីរវាងកងទ័ពទាំងពីរ ដើម្បីសន្តិភាព និងការអភិវឌ្ឍនៃប្រទេសទាំង២។លោកវរសេនីយ៍ឯក វូ ទៀនដៀន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុកពីថ្នាក់ដឹកនាំគណបញ្ជាការយោធាខេត្តប៊ិញភឿក និងបានជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំព្រមទាំងក្រុមគ្រួសារសូមទទួលបានជោគជ័យគ្រប់ភារកិច្ច សុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នា ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្ដែងនូវការគោរពដល់វិញ្ញាណក្ខន្ធ ចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងបុព្វហេតុសហការ រំដោះអាយុជីវិតប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត  ហើយឯកឧត្តមបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសូមជូនពរដល់គណៈប្រតិភូ សូមមានសុខភាពល្អ នឹងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។

ដោយ  ប៊ុន រដ្ឋា