VIDEO ពិធីគោរពដឹងគុណមាតាបិតានិងលោកគ្រូអ្នកគ្រូ របស់សិស្សសាលាបឋមសិក្សាវត្តបូព៍ខេត្តសៀមរាប(សាលាគំរូ)

0

សៀមរាប៖ ពិធីរំលឹកគុណមាតាបិតានិងលោកគ្រូអ្នកគ្រូ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានការរួបរួមគ្នា ពីលោកគ្រូ អ្នកគ្រូ ដើម្បីរំលឹកដល់អ្នកដែលមានគុណទាំងឡាយ ដែលកំពុងតែរស់រាន្ទមានជីវិត និងអ្នកដែលបានចែកឋានទៅហើយផងដែរ និងជាការបណ្តុះផ្នត់គំនិត សិស្សចាប់ពីកុមារតូចៗ រហូតដល់សិស្សថ្នាក់ធំឲ្យចេះដឹងគុណ ឳពុកម្តាយ លោកគ្រូអ្នកគ្រូ រួមទាំងព្រះសង្ឃផងដែរ ។

ក្នុងគោលបំណង ដែលសាលាបឋមសិក្សាវត្តបូព៍ បានប្រារព្វពិធីទិវា ដឹងគុណគ្រូ ដែលជាទិវាវប្បធម៌បញ្ជាក់ ពីការដឹងគុណលោកគ្រូ អ្នកគ្រូ និងមាតាបិតា ដែលមានន័យថា ធម៌ដែលគូររំលឹកនឹក រំពឹងដល់ គឺជាមាគ៌ា មួយ ដែលអាចជួយរំដោះ របស់មនុស្សបាន មនុស្សម្នាក់បើភ្លេចការដឹងគុណគឺមិនខុសពីសត្វតិរិច្ឆានឡើយ  តែយើងអាចសំដែងគុណទៅលើមនុស្សគ្រប់វ័យ គ្រប់ឋានៈទាំងអស់ ដែលបានធ្វើល្អចំពោះយើង ជាក់ស្តែង ក្នុងថ្ងៃនេះ សាលាបឋមសិក្សាវត្តបូព៍ បានប្រារព្វពិធីទិវាដឹងគុណ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ បានតបស្នងសងគុណចមពោះមនុស្សជាទីស្រឡាញ់ និងជាទីគោរពរបស់យើង ។

ទិដ្ឋភាពសិស្សសាលាបឋមសិក្សាវត្តបូព៍ ក្នុងពិធី ទិវាដឹងគុណមាតាបិតា និងលោកគ្រូអ្នកគ្រូ ត្រូវបានឲ្យសិស្សថ្នាក់មតេយ្យ រហូតដល់សិស្សថ្នាក់ទី៤ ក្រាបសំពះគុណមាតាបិតា និងជូនផួងផ្កាដល់មាតាបិតា ដែលជាការបំផុសផ្នត់គំនិតសិស្សជាង ៦៤០០នាក់ដែលកំពុងរៀនក្នុងសាលាវត្តបូព៍នេះ ឲ្យក្លាយទៅសិស្សល្អ សិស្សស្តាប់តាមដំបូន្មានលោកគ្រូ អ្នកគ្រូ និងមាតាបិតា និងបានក្លាយជាសាលាគំរូ និងមានការទទួលស្គាល់ទាំងក្នុង ប្រទេសនិងក្រៅប្រទេសទៀតផង ស្ថិតនៅក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៩។នៅក្នុងពិធី បានបញ្ជាក់ឲ្យឃើញថា សិស្សានុសិស្សទាំងអស់ បានផ្សាភ្ជាប់និងវិស័យព្រះពុទ្ធសាសនា បំផុសឲ្យសិស្សចេះតាំងសមាធិក ដោយមានចិត្តអន់ធ្មត់ ព្យាយាមសិក្សារៀនសូត្រ ចេះដឹងខុសត្រូវមានសីលធម៌ ក្នុងជីវិត ដែលផ្កួបផ្សំជាមួយនឹង វិស័យសិល្បះដែលជា ការថែរក្សានូវទំនាមទំលាប់ប្រពៃណីខ្មែរ ទៀតផង ។លោក ពឹង គឹមឆេន នាយកសាលាបឋមសិក្សាវត្តបូព៍ រួមទាំងលោកគ្រូ អ្នកគ្រូ ត្រូវបានមហាជនគ្រប់មជ្ឈ​ដ្ឋាន កោតសរសើរ លោក ពឹង គឹមឆេន ជាស្ថាបនិក ដែលមានគុណធម៌ សីលធម៌ និងមានសមត្ថភាព ដឹកនាំលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រាប់សិបជំនាន់ ឲ្យមានវិន័យ និងសណ្តាប់ធ្នាប់ល្អ និងក្លាយជាសិស្សល្អ ជាមនុស្សល្អ ជាប្រជាពលរដ្ឋល្អ និងជាថ្នាក់ដឹកនាំល្អ ដឹងខុសដឹងត្រូវ ដឹងគុណចំពោះអ្នកដែលបានជួយ យើង សម្រាប់បន្តវេនពីរៀមច្បងដើម្បីដឹកនាំសង្គមជាតិ។លោក ពឹង គឹមឆេន នាយកសាលាបឋមសិក្សាវត្តបូព៍ បានមានប្រសាសន៍ លោកបានបំរើការងារក្នុងសាលា វត្តបូព៍នេះ អស់រយះពេលជាង២០ឆ្នាំមកហើយ ដែលកាលដើមឡើយ សាលាវត្តបូព៍នេះ មានអាគារតែ៣ខ្នង គឺអាគារឈើ២ខ្នង និងអាគារចាស់ទ្រុឌទ្រោម១ខ្នង រហូតមកដល់ពេលនេះ បានប្រែក្លាយទៅជាអាគារថ្នចំនួន៥ខ្នង និងមាន៦០បន្ទប់ និងមានសិស្ស៦៤០០នាក់ ក្នុងនោះលោកគ្រូ អ្នកគ្រូបង្រៀនសុទ្ធតែមានសមត្ថភាព គុណភាព និងចំណេះដឹង  ទទឹមនិងការរីកចម្រើននេះ គឺអាស្រ័យទៅលើ ការចូលរួមរបស់ មាតាបិត សិស្សផងដែរ ។ដោយ  ប៊ុន  រដ្ឋា