នៅ​ខេត្តសៀមរាប​បាន​ប្រារព្វ​ពិធី​អបអរសាទរ​បុណ្យ​រុក្ខទិវា ៩​កក្កដា ឆ្នាំ​២០១៤

0

​សៀមរាប : កូនឈើ​ជា​ប្រភេទ​កូនឈើ​គគី បេង ក្រញូង ឈើទាល កកោះ និង ធ្នុង ត្រូវបាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប រៀបចំ​ធ្វើ​ពិធី​ដាំ​ដុះ​នៅ ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​ឯកឧត្តម នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ឯ​.​ឧ ស៊ិន រុន អភិបាលរង​ខេត្តសៀមរាប ដោយ​មានការ​និមន្ត អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង អស់លោក លោកស្រី ជា​អាជ្ញាធរ​ក្រុង ស្រុក មន្ត្រី​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ សៀមរាប រួមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការ​មិនមែន​រដ្ឋាភិបាល និង ក្រុមយុវជន​កាយ​រឹទ្ធ យុវជន​កាក បាទ​ក្រហម​កម្ពុជា សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​នាក់​បាន​ចូលរួម​ផងដែរ ។​ ​

យោងតាម​របាយការណ៍​របស់លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​បញ្ជាក់ថា ព្រៃឈើ​ជា​ប្រភព​តែមួយគត់ ដែល​បាន​បញ្ចេញ​ឧស្ម័ន​ទៅក្នុង​បរិយាកាស សម្រាប់​ដំណើរការ​ដកដង្ហើមរ​ប​ស់មនុស្ស សត្វ និង សម្រាប់​ទ្រទ្រង់​ជីវិត​មនុស្ស សត្វ​។ បើ​ព្រៃឈើ​ត្រូវ​បាត់​បង់អស់ មនុស្ស សត្វ ក៏​គ្មាន​ជីវិត​នៅលើ​ផែនដី​នេះ​ផងដែរ​។

លោកនាយ​ខណ្ឌ​បាន​បន្តទៀតថា ក្នុងទិសដៅ​បន្តវេន​ដ៏​ប្រពៃ រាជរដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់​វិស័យ ព្រៃឈើ​យ៉ាងសកម្ម ដោយបាន​ខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ និង ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្លា លើ​ការ​គ្រប់ គ្រង​ធនធានធម្មជាតិ ប្រកបដោយ​ចីរភាព និង ការលុបបំបាត់​ភាពអនាធិបតេយ្យ​គ្រប់​រូបភាព ។ ក្នុង​របាយការណ៍ របស់​លោកនាយ​ខណ្ឌរ​ដ្ឋ បាល​ព្រៃឈើ​សៀមរាប បានបញ្ជាក់​បន្ថែមថា ពី​ការងារ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៤ មាន ២៦​ករណី ក្នុងនោះ​ករណី​បទល្មើស​ព្រៃឈើ ២០​ករណី និង ដីព្រៃ​ឈើ ០៥​ករណី​, សត្វព្រៃ​០១​ករណី​, ព្រម ទាំង​ការបណ្តុះ​កូនឈើ​គ្រប់ ប្រភេទ ក្នុង​មួយឆ្នាំ​ចំនួន​១​លាន​ដើម សម្រាប់ធ្វើ​ការដាំដុះ​បន្ត​ផងដែរ ។​

​ឯ​.​ឧ នូ ផល្លា ក៏បាន​មានប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​ដាំ​ដើមឈើ​នាឱកាស នោះ ដោយ​លើកឡើងថា ថ្ងៃទី​៩​កក្កដា​ត្រូវបាន​បង្កើតជា​ទិវា​ពលកម្ម​ដាំ​ដើមឈើ ហៅថា​រុក្ខទិវា សំដៅ​បំផុសស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ស្រឡាញ់​ព្រៃឈើ លើកកម្ពស់​ឡើងវិញ ដើម្បី​សុភមង្គល និង​សេចក្តីសុខ​ចំរើន​នៃ​ប្រទេសជាតិ​យើង​។ ឯកឧត្តម​ក៏មាន ប្រសាសន៍​ឲ្យ​ដឹង​បន្ថែមថា ពិធីបុណ្យ​រុក្ខទិវា​ជា​ប្រពៃណី​ដ៏​ល្អ​របស់​ប្រទេស​កម្ពុជា បានរៀបចំ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ក្រោម​ព្រះរាជកិច្ច ដឹកនាំ​របស់​ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះ​នរោត្តម​សីហនុ ព្រះ​បរម រតនៈ​កោ​ដ្ឋិ ជាទីគោរព​សក្ការៈ ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ដល់​ព្រៃឈើ និង ការដាំ​ដើមឈើ​ជា​អាទិភាព ចំបង ក្នុង​ពិធីបុណ្យ​រុក្ខទិវា​ជាតិ​ជា​រៀង​រហូតមក ។

ឯ​.​ឧ នូ ផល្លា ក៏បាន​បញ្ជាក់ ថា តាមរយៈ​ពិធីបុណ្យ​រុក្ខទិវា​ដែល​ប្រារព្ធ​ឡើង ប្រជាជាតិ​កម្ពុជា​បាន​យល់​យ៉ាងច្បាស់ និង​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត អំពី​ការលើកកម្ពស់​ការដាំដុះ​ដើមឈើ និង ការថែរក្សា​និរន្តរភាព​ព្រៃឈើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ម្យ៉ាង ទៀត​ព្រឹត្តិការណ៍​រុក្ខទិវា​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ សៀមរាប​នា​ថ្ងៃនេះ ក៏​ជាការ​ឆ្លុះបញ្ចាំង​នូវ​ការ​ភ្ញាក់រលឹក​របស់ ប្រជាជាតិ​យើង​ទាំងមូល ក្នុងការ​ប្រឈមមុខ​ដោះស្រាយ គ្រោះមហន្តរាយ ដោយ​ការបាត់បង់​ព្រៃឈើ ។ ដោយ​កត្តា​នេះ ហើយ ដើម្បី​សម្រាប់​អ្នកជំនាន់ក្រោយ​យើង មិន ត្រូវ​បង្អែរ​បង្អង់​ឡើយ នូវ​ផែនការ​ស្តារ​ព្រៃឈើ​ឡើងវិញ និង ដាំ​ឈើ​ឡើង វិញ​ជា​ខ្សែចង្វាក់​គ្រប់ទិសទី ដើម្បី​ឲ្យ​មាតុ ភូមិ​យើង ខេត្ត​យើង​រក្សាបាន​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ ឲ្យ​មាន​សម្រស់​ស្រស់ បំព្រង ប្រកបដោយ​រុក្ខជាតិ​ពណ៌ បៃតង​ឡើងវិញ ។

ឯ​.​ឧ បាន​មានប្រសាសន៍​ផ្តាំផ្ញើ និង​សំណូមពរ ដល់​សមាជិក សមាជិកា​នៅក្នុង​ពិធី ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​ការកាប់​រុករាន​ទន្ទ្រាន​ព្រៃឈើ ឈូសឆាយដី​ព្រៃឈើ ដើម្បី​កាន់កាប់​ដីធ្លី និង​សកម្មភាព​បទល្មើស​ព្រៃឈើ​ផ្សេងៗ​ទៀត ត្រូវ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ទាំងនោះ​ជាបន្ទាន់ ហើយ​ត្រូវប្រគល់​នូវ​អតីត​ដី​ព្រៃឈើ​ទាំងនោះ មក​ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដើម្បី​ការស្តារ​ដាំ​ដុះ​ដើមឈើ​ឡើងវិញ និង បង្កើន​គម្រប​ព្រៃ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនឡើងៗ ព្រមទាំង​បង្កើតបាន​បរិយាកាស​មួយ ប្រកប ដោយ មនសិការ​ទទួលខុសត្រូវ​

ខ្ពស់ នៃ​កិច្ចការពារ​ថែរក្សា​លំនឹង បរិស្ថាន​ធម្មជាតិ និង ភោគ​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ ហើយ​បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​កំពុង​យកចិត្តទុកដាក់ ជួយ​ដល់​ខេត្តសៀមរាប ក្នុង​កិច្ច​ថែរក្សា​ធនធានធម្មជាតិ សម្ខាន់​ព្រៃឈើ​ដែលជា​បញ្ហា​ចំបង និង មាន​សារៈសម្ខាន់​ដល់​ការរស់រាន និង ការអភិវឌ្ឍន៍​សង្គម​ជាតិ​កម្ពុជា ទាំង ពេលបច្ចុប្បន្ន និង ទៅ​អនាគត​ផងដែរ ។ ​បន្ទាប់ពី​គណៈអធិបតី​ធ្វើការ​ប្រគល់​កូនឈើ​ជា​និមិត្តរូប ជូន​ដល់​អាជ្ញាធរ​ក្រុង ស្រុក​រួចមក គណៈអធិបតី និង ភ្ញៀវ កិត្តិយស ព្រមទាំង​បងប្អូន​ចូលរួម​ក្នុង​ពិធី ក៏បាន​ធ្វើ​ការដាំដុះ​កូនឈើ​ទាំង ០៦​ប្រភេទ ផងដែរ ៕ ​អត្ថបទ និង រូបភាព លោក ខេង ខេមរា​ ​Sequence 01.Still008 Sequence 01.Still010 Sequence 01.Still012 (1) Sequence 01.Still007