ឯកឧត្តម អម សុភា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបុណ្យភូមិនៅវត្តក្តីត្នោត នៅក្រុងកំពង់ឆ្នាំង

0

កំពង់ឆ្នាំងៈនៅរសៀលថ្ងៃទី 5 ខែមេសាឆ្នាំ 2019 នេះឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថាៈបុណ្យភូមិ ជាពិធីបុណ្យមួយបង្កើតឡើងក្នុងគោលបំណងបង្កើនការយល់ដឹងពីសិល្បៈ វប្បធម៌ខ្មែរ ល្បែងប្រជាប្រិយខ្មែរ ដើម្បីអោយយុវជនជំនាន់ក្រោយជួយអភិរក្សនិងថែរក្សាអោយបានគង់វង្សទុកជូនក្មេងជំនាន់ក្រោយបន្តវេណ។

ឯកឧត្តមបានមានប្រសាសន៍ថាក្នុងពិធីបើកបុណ្យភូមិនៅវត្តក្តីត្នោត សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងដោយមានការចូលរួមពីលោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី យុវជន យុវនារី និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តម អម សុភា ក៏បានផ្តាំផ្ញើដល់ដល់បងប្អូនប្រជាពលរដ្ឋនិងយុវជន យុវនារីដែលបានចូលរួមកំសាន្តបុណ្យភូមិត្រូវចេះអត់ឱនអោយគ្នាទៅវិញទៅមកបើសិនក្នុងករណីមានការលើសលួសគ្នាក្នុងប្រការណាមួយដោយចៃដន្យ។ឯកឧត្តមក៏បានជំរុញដល់សមត្ថកិច្ចត្រូវធានានិងរក្សាសន្តិសុខសណ្ដាប់ធ្នាប់អោយបានល្អជូនបងប្អូនប្រជាពលរដ្ឋមកលេងកំសាន្តអោយទទួលបានជោគជ័យក្នុងរយៈពេលបីថ្ងៃនេះ។

លោកជិន ឬទ្ធី តំណាងក្រុមការងារស្ម័គ្រចិត្តរៀបចំបុណ្យភូមិនេះបានអោយដឹងថាៈបុណ្យភូមិនៅវត្តក្តីត្នោតនេះមានរយះពេលបីថ្ងៃគឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ទើបបញ្ជប់ បុណ្យភូមិនេះមានការអនុញ្ញ្ញាតពីរដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំដោយក្រុមការងារស្ម័គ្រចិត្តសហការជាមួយស្ថានីយវិទ្យុម៉ាយអេហ្វអឹមខេត្តកំពង់ឆ្នាំង។ក្នុងឱកាសនោះឯកឧត្តមអម សុភាបាននាំយកថវិការបស់ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំ១លានរៀលឧបត្ថម្ភក្នុងកម្មវិធីផងដែរ៕