ថ្ងៃឡើងគេហដ្ឋានថ្មី បាក់វេរ៉ងដា សង្កត់មនុស្ស​ស្លាប់ និងរបួស១០នាក់ នៅខេត្តកំពង់ចាម

0

កំពង់ចាមៈ តាម​សេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីបាក់វេរ៉ង់ដាផ្ទះសង្កត់មនុស្ស ស្លាប់ និងរបួស១០​នាក់ កាលពីម៉ោង៩៖៤៧នាទីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សេចក្ដីរាយការណ៍ បន្តថា ជនរងគ្រោះភាគច្រើន សុទ្ធសឹងជាចាស់​ៗ អ្នកស្លាប់នៅនឹងកន្លែងម្នាក់ ឈ្មោះ ញ៉ិល ប៊ុក ភេទស្រី អាយុ៧០ឆ្នាំ រស់នៅនៅភូមិឃុំខាងលើ និងអ្នករងរបួស៩នាក់ទៀត ១ ឈ្មោះ ជ័យ ស៊ី ភេទស្រី អាយុ៨០ឆ្នាំ របួសគ្រិចកដៃខាងឆ្វែង រស់នៅភូមិប្របឹង។ ២ឈ្មោះ ចិន សាំង ភេទស្រី អាយុ៧០ឆ្នាំ របួសស្មាស្ដាំ រស់នៅភូមិប្របឹង។ ៣ឈ្មោះ ជា ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ របួសក្បាលជង្គង់ ចង្កេះ និងក្បាល ។ ៤ឈ្មោះ ផែ អូន ភេទស្រី អាយុ៦៥ឆ្នាំ របួសបាក់ដៃឆ្វេង រស់នៅភូមិខ្នា។ ៥ឈ្មោះ វ៉ែន សាត ភេទស្រី អាយុ៧០ឆ្នាំ របួសដៃឆ្វេង រស់នៅភូមិខ្នា ។៦ ឈ្មោះ ម៉ែន  ធឿន ភេទស្រី អាយុ៦៨ឆ្នាំ របួសចំមុខ រស់នៅភូមិខ្នា ។៧ ឈ្មោះ សុត ហយ ភេទស្រីអាយុ៦៤ឆ្នាំ របួសមុខ រស់នៅភូមិខ្នា ។៨ឈ្មោះ រស់ រៀម ភេទប្រុស អាយុ៧៣ឆ្នាំ របួសបាក់ជើងស្ដាំ រស់នៅភូមិខ្នា ។ ៩ ឈ្នោះ ស៊ឹម សៀយ ភេទស្រី អាយុ៦៣ឆ្នាំ របួសបាក់ជើងឆ្វេង។ ក្នុងនោះក៏មានការខូចខាតម៉ូតូ១គ្រឿង កង់១គ្រឿង រ៉ឺម៉កកង់បីមួយគ្រឿងផងដែរ។ ចំណែកម្ចាស់ផ្ទះឈ្មោះ ប្រុស ប្រពន្ធ ឈ្មោះ គ្រឿន មិនបានរងរបួសនោះទេ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា  ថ្ងៃកើតហេតុនេះ ម្ចាស់ផ្ទះមានរៀបចំ​ពិធីឡើងគេហដ្ឋានថ្មី បានអញ្ជើញភ្ញៀវជាច្រើនមកចូលរួម សម្រាប់អ្នកឡើងទៅលើផ្ទះ ហើយបាក់វេរ៉ងដានោះ ភាគច្រើន គឺជាយាយៗ ឡើងទៅសូត្រមន្ត ហើយក៏ស្រាប់តែបាក់វេរ៉ងដាធ្វើឲ្យមាន អ្នកស្លាប់ និងរបួសតែម្ដង។

តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច មូលហេតុមកពីកំហុសក្រុមជាងសាងសង់ខុស បច្ចេកទេស៕