​ការបង្កើន​សមត្ថភាព​របស់​គណៈកម្មការ​ទ្រទ្រង់ ជា​តួនាទី និង​ភារៈកិច្ច​ក្នុងការ​អភិវឌ្ឍ​ន៏​សាលារៀន

0

​ខេត្ត​ប៉ៃលិន​៖ នៅ​សាលប្រជុំ វិទ្យាល័យ​ក្រុង​ទេពនិម្មិត ហ៊ុន សែន ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៤ មាន​កិច្ចប្រជុំ​គណៈកម្មការ​ទ្រទ្រង់​សាលា ក្នុង​គោលបំណង បង្កើន​សមត្ថភាព​រប​ស់ គណៈកម្មការ​ទ្រទ្រង់​ស្តីពី​តួនាទី និង​ភារកិច្ច​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សាលារៀន ក្រោម​អធិបតីភាព លោក តង់ ធារ៉ា ប្រធាន​មន្ទីរ អប់រំ យុវជន​និង​កីឡា​ខេត្ត ព្រមទាំង​មានការ​ចូលរួម​ពី​លោក​ប្រធានការិយាល័យ​អបរំ​ក្រុង​/​ស្រុក លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦០​នាក់ ។​ ​ថ្លែង​ទៅកាន់ កិច្ចប្រជុំ​ពិភាក្សា គណៈកម្មការ​ទ្រទ្រង់​សាលា លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹងថា​៖ បញ្ហា​មួយចំនួន ពិសេស​ការងារ​គណៈកម្មកា​រ​ទ្រទ្រង់​សាលា ត្រូវតែ​សកម្ម​ក្នុងការ ជួយ​ត្រួតពិនិត្យ សកម្មភាព​ផ្សេងៗ​របស់​សាលា​និង​សិស្ស ជំ​រុញឱ្យ​អាណាព្យាបាល​និង​ពលរដ្ឋ ជឿទុកចិត្ត​លើ​វិស័យ​អប់រំ​។ download (1)

លោក​បន្តថា​៖ សាលា​មិនអាច​ខ្វះ​បាន​នូវ​ការជួយ​ទ្រទ្រង់​ពី​លោកពូ អ្នក​មីង អាណាព្យាបាល ពិសេស​គឺ​ជួយ​ពី​ការខ្វះខាត ក្នុង​សាលា ហើយ​បើ​សាលា​នោះ​មាន​បញ្ហា​អ្វី លោកពូ អ្នក​មីង អាច​ស្នើសុំ មក​ខាង​មន្ទីរ ដើម្បី​ឲ្យ​ជួយ នេះ​គឺ​សម្រាប់​កូនចៅ​យើងទាំងអស់គ្នា ជួយ​ប្រាប់​កូនៗ​អំពី​ការ​ចូលរៀន ជួយ​តាមដាន​ការសិក្សា របស់​កូនៗ ។ ចំពោះ​លោកគ្រូ អ្នកគ្រូ ត្រួវ​តែ​សហការគ្នាជាមួយ​សហគម​ន៏ ក្នុងការ​តាមដាន ត្រួតពិនិត្យ ការសិក្សា​របស់​សិស្ស ។ លោក​ប្រធាន​មន្ទីរ​មាន​ប្រសា​ស​ន៏​បន្តទៀតថា​៖ ពាក់​ព​ន្ធ័​ការប្រលង ក្នុងឆ្នាំនេះ​ក្រសួង​មាន​យន្តការ​ថ្មី គឺ​សាលា​ជា​អ្នក​ទ​ទូល​ខុស​ត្រួវ​ក្នុងការ​ប្រលង ហើយ​គណៈមេប្រយោគ​គឺ​ក្រសួង​ជា​អ្នករៀបចំ ខ្លួនឯង ។download (3)

ពេល​ប្រលង​ម្តងៗ​នៅ​ខេត្ត​ប៉ៃលិន មិន​មានការ​បែកធ្លាយ វិញ្ញាសារ​ប្រលង​នោះទេ ក្នុងឆ្នាំនេះ​ដែរ ការប្រលង​ក្រសួង​មាន​ដាក់​ភ្នាក់ងារ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ចូលរួម​សង្កេត​ការ​ណ៏ ព្រមទាំង​មាន​អង្គការ​ជាតិ -​អន្តរជាតិ ចូលរួម​សង្កេត​ការ​ណ៏ ផងដែរ ។ ជាមួយគ្នា​នោះដែរ​លោក​ប្រធាន​មន្ទីរ បាន​លើ​ឡើង​នូវ​ពាក្យបណ្តឹង ពី​បុគ្គលិក​ដែល​បាន​ប្តឹង​ថា​ខាង​ការិយាល័យ​ស្រុក និង​មន្ទីរ​ឃុបឃិត​គ្នា រឿង​មិន​លុបឈ្មោះ​បុគ្គលិក​ដែល​មិនបាន​បំរើការ​ងារ​ជា​យូរ​មកហើយ​នោះ​ត្រូវ​លោក បកស្រាយ​ថា គ្រូ​ដែល​អវត្តមាន​មិនដឹង​មូលហេតុ រយៈពេល​៣​ខែ​ទៅ​៦​ខែ ត្រូវ​ព្យួរ​ឈ្មោះ​ជា​បណ្តោះអាសន្ន បន្ទាប់មក​បើ​អត់​ឃើញ​មក​តវ៉ា ខាង​មន្ទីរ​ត្រូវ​លុបឈ្មោះ​ចោល ដោយ​ស្វ័យប្រវត្ត​ន៍ ចំណែក​ថវិការ​វិញ មិនមាន​អ្នកណា​ហ៊ាន​ប៉ះពាល់ នេះ​ទេ ។ download (2)

លោក​ប្រធាន​មន្ទីរ​បាន​រំលឹកថា អ្នក​ដែល​បញ្ចេញ​រឿងនេះ មានការ​អាក់អន់ចិត្ត ក្នុង​រឿង​ប្តូរ​តួនាទី របស់គាត់ ហើយ​បើ​ការិយាល័យ​ណា​ប្រព្រឹត្ត​មិន​ប្រក្រតី ខាង​មន្ទីរ​ត្រូវ​ប្តូរ​ទីកន្លែង​ធ្វើការ​។​លោ​កថា​នេះ​គឺជា​រឿង​ធម្មតា​ទេ មិនមាន​អ្វី​ធំដុំ​ឡើយ ព្រោះ​គេ​អន់ចិត្ត ចេះតែ​និយាយ​បង្កាច់​ប​ង្ខូ​ត​យើង​ទៅ​។​លោក​បន្តថា បញ្ហា​នេះ​លោក​មិន​ខឹង​គេ​ទេ ព្រោះនេះ​ជា​សិទ្ធ​ក្នុងការ​បញ្ចេញមតិ​រប​ស់​សាធារណជន​។ អត្ថបទ សេង សុវណ្ណារិទ្ធ​