ម៉ូតូ​ដេញ​គ្នា​ដល់​ផ្លូវ​កោង​ជ្រុល​ល្បឿន​ពេល​ហោះចូល​ប្រឡោះ​ផ្ទះ​គេ​កប់​ភក់​ស្លាប់​១ របួសធ្ងន់ ២​នាក់​

0

​ភ្នំពេញ ៖ នារី​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​រីឯ​នារី និង​យុវជន ២​នាក់​ទៀត បាន​រងរបួស​ធ្ងន់ធ្ង​រ ខណៈដែល​អ្នក​ទាំង​៣ ជិះ​ម៉ូតូ​ម៉ាក​ស្តេ​ប ពណ៌​ខ្មៅ ១​គ្រឿង​ពាក់​ស្លាក់​លេខ 1AB-2577 ហើយ​ត្រូវ ក្រុមក្មេងស្ទាវ​ផ្សេងទៀត​ជិះ​ដេញ​វាយ​តាមផ្លូវ​លុះ​មកដល់​ចំណុច​ផ្លូវ​កោង​ក៏បាន​ជ្រុល​ល្បឿន​ចូលទៅ​ប្រឡោះ​ផ្ទះ​ប្រជាពលរដ្ឋ​ធ្លាក់​ផ្លូវ​កប់​ភក់​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់ធ្ងរ ២​នាក់​។​ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង ០៥​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​១៩ កុម្ភៈ ២០១៤​តាម​បណ្តោយ​ផ្លូវ​២៧១ ចំណុច​មុខផ្ទះ​លក់​អាគុយ​រថយន្ត​និង​ម៉ូតូ​គ្រប់​ប្រភេទ យីហោ ឌួង ចិ​ត្រា​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។

ក្រោយ​កើតហេតុ​ជនរងគ្រោះ ទាំង ២​នាក់​ត្រូវ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំណែក​នារី​ម្នាក់​ដែល​ស្លាប់​កប់​ភក់ រួមទាំង​ម៉ូតូ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ទាក់ទង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​សព​៕ ​Image5 Image6