​ស្ត្រី​វ័យ​៧៦​ឆ្នាំ​ធ្លាក់​ពីលើផ្ទះ​កំពស់​៥​ម៉ែត្រកៀប​ក​និង​ចំ​ពាម​បង់បាញ់​ខ្វែងគ្នា​ ​ព្យួរ​ក​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​

0

​ ​កំពង់ឆ្នាំង​៖​ស្ត្រី​វ័យ​ចំណាស់​ក្រីក្រ​ម្នាក់​បាន​ព្យួរ​ក​ស្លាប់​និង​ចំ​ពាម​បង់បាញ់​ក្រោមផ្ទះ បន្ទាប់​ ​ពី​រូបគាត់​ចេញពីផ្ទះ​ចុះមក​បត់ជើង​និង​បាន​បាក់​បង្កាន់ដៃស្ពាន​ធ្លាក់​ពីលើផ្ទះ​ចុះមក​ដី​កំពស់​ ​ជិត​៥​ម៉ែត្រ​ព្យួរ​ក​និង​ចំ​ពាម​បង់បាញ់​។​ករណី​គ្រោះថ្នាក់​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ ​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៤ ក្នុងភូមិ​កោះ​ត្រឡាច សង្កាត់​ផ្សារ​ ​ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​???????????????????????????????

​លោកពូ​សុន ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​រស់នៅ​ទល់មុខ​ផ្ទះ​ស្ត្រី​រងគ្រោះ​បាន​និយាយ​អោ​ ​យ​ដឹងថា​៖​ស្ត្រី​រងគ្រោះ​ឈ្មោះ យឹម នី អាយុ​៧៦​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅក្នុង​បន្ទុក​កូន​ស្រី​ ​ម្នាក់​ជា​ជនក្រីក្រ ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ គាត់​មានកូន​ចំនួន​៤​នាក់​សុទ្ធតែជា​ជនក្រីក្រ និង​ពួកគេ​បាន​បែក​មានគ្រួសារ​ទៅ​រស់នៅ​ឆ្ងាយៗ​អស់​ទៅហើយ​។​ ​

​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ក្រោក​ចេញពីផ្ទះ​ចុះ​ដើរ​តាម​ស្ពាន​ទៅ​បត់ជើង​ក្នុង​បង្គន់​ដែល​សង់​ដាច់​ពីក្រោយ​ផ្ទះ ខណៈដែល​គាត់​កំពុង​ដើរ​តោង​បង្កាន់ដៃស្ពានៗ ក៏​បា​ ​ន​បាក់​រអិល​ជើង​ធ្លាក់​មកក្រោម​ដែលមាន​កំពស់​ប្រមាណ​៥​ម៉ែត្រ តែ​មិនបាន​ធ្លា្ក​ក់ដ​ល់​ដី​ទេ​ ​គឺ​គាត់​បាន​កៀប​ក​ព្យួរ​និង​ចំ​ពាម​បង់បាញ់​ខ្វែងគ្នា ដូច​គេច​ងក​ស្លាប់​ភ្លាមៗ​តែម្តង​។​ ​???????????????????????????????

​ក្រោយពេល​កើតហេតុ​អ្នករស់នៅ​ជិតខាង​និង​កូនចៅ​មិនបាន​ដឹងថា​គាត់​ស្លាប់​ទេ​ក៏​ ​បាននាំគ្នា​ដឹក​រូបគាត់​តាម​រ៉ឺម៉ក​ម៉ូតូ ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បីអោយ​គ្រូពេទ្យ​ខេត្ត​ជួយសង្គ្រោះ ប៉ុន្តែ​ពេល​គ្រូពេទ្យ​ពិនិត្យ​ជីបចរ​និង​កែវភ្នែក​របស់គាត់ គ្រូពេទ្យ​ខេត្ត​បាន​ប្រាប់ថា​៖ ​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។ ​ ​777

សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​អ្នកស្រុក​ក្នុងភូមិ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​យកមក​កាន់​លំនៅដ្ឋាន​ ​វិញ ដើម្បី​រ៉ៃអង្គាសប្រាក់​គ្នា​ធ្វើ​បុណ្យទៀន​ជូន​គាត់​ទៅតាម​លទ្ធភាព និង​ប្រពៃណី​។ អ្នក​ ​ស្រុក​ក្នុងភូមិ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សាខា​កាកបាទក្រហម​ក្រុង និង​ខេត្តកំពង់ឆ្នាំង មេត្តាជួយ​ឧបត្ថម្ភ​ថវិកា​និង​ស្បៀងអាហារ​ជូន​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ក្នុង​ ​ពិធី​បុណ្យសព​របស់គាត់​ផង ព្រោះ​ក្រុមគ្រួសារ​គាត់​មាន​ជីវភាព​ក្រីក្រ​ណាស់​៕???????????????????????????????