អភិបាល ខេត្តកំពង់ចាម ជុំរុញ មន្ត្រី រៀបចំ ដែនដី ត្រូវ យក ចិត្ត ទុកដាក់ ចុះ ពិនិត្យ និង ស្រង់ ស្ថិតិ សំណង់ រំលោភ បំពាន លើ ផ្លូវ សាធារណៈ

0

កំពង់ចាម : លោក គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បាន ជុំរុញ ដល់ មន្ត្រី រៀបចំ ដែនដី នគរ រូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តកំពង់ចាម ទាំង ១០ក្រុង-ស្រុក ត្រូវ យក ចិត្ត ទុកដាក់ ក្នុង ការ ចុះ ពិនិត្យ និងស្រង់ ស្ថិតិ ចំពោះ ការ សាងសង់ សំណង់ រំលោភ បំពាន លើ ផ្លូវ សាធារណៈ ដែល ធ្វើ ឲ្យ ប៉ះពាល់ ដល់ ទ្រព្យសម្បត្តិ រដ្ឋ និង បង្ក ឲ្យ មាន ករណី គ្រោះ ថ្នាក់ ចរាចរ កើត ឡើង ជាញឹកញាប់ ទៀត ផង ។ លោក អភិបាលខេត្ត បាន ថ្លែងលើកឡើងយ៉ាងដូច្នេះ ក្នុង ពិធីប្រកាសតែងតាំង ចូល កាន់ មុខ តំណែង ប្រធាន មន្ទីរ រៀបចំ ដែនដី នគរ រូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តកំពង់ចាម ក្រោម អធិបតីភាព លោក ឆាន់ សាផាន រដ្ឋលេខាធិការ ក្រសួង រៀបចំ ដែនដី នគរ រូបនីយកម្ម សំណង់ និង សុរិយោដី និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត កំពង់ចាម ព្រមទាំង លោក លោកស្រី អភិបាល រង ខេត្ត និង មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត ជាច្រើន រូប ផង ដែរ ។ ដោយ លោក ម៉ា ហូឌី ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធាន មន្ទីរ រៀបចំ ដែនដី នគរ រូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តកំពង់ចាម ជំនួសលោក ធួន ជេដ្ឋា ដែល ដល់ អាយុ ត្រូវ ចូលនិវត្តន៍។
ថ្លែង ក្នុង ពិធី នោះ ដែរ លោក គួច ចំរើន អភិបាលខេត្ត កំពង់ចាម បាន ជំរុញ ដល់ ប្រធាន មន្ទីរ រៀបចំ ដែនដី ដែល ទើប តែ ទទួល ចូល កាន់ មុខ តំណែង ថ្មី ធ្វេី យ៉ាង ណា ត្រូវ ខិតខំ បំពេញ តួនាទី ដឹកនាំ មន្ត្រី ជំនាញ ក្នុង ការ ពន្លឿ ការងារ ចុះ បញ្ជី ដីធ្លី និង ផ្ដល់ ប័ណ្ណ កម្មសិទ្ធ ដីធ្លី ជូន ប្រជាពលរដ្ឋ ដែល ជា ការបម្រើ សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ ធ្វេី ឲ្យ បាន ធ្វើឲ្យ លឿន និង មាន តម្លាភាព ពោលគឺ ត្រូវ បំពេញ តួនាទី និង ភារកិច្ច ប្រកប ដោយ ភាព ទទួល ខុសត្រូវ ក្នុង ស្មារតី អនុវត្តន៍ តាម គោលនយោបាយ យុទ្ធសាស្ត្រ ចតុកោណ របស់ រាជរដ្ឋាភិបាល ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា ។
លោក អភិបាល ខេត្ត បាន សង្កត់ ធ្ងន់ថា មន្ត្រី នៃ មន្ទីរ រៀបចំ ដែនដី ក្រុង -ស្រុក ទាំង អស់ ត្រូវ យក ចិត្ត ទុកដាក់ ក្នុង ការ ចុះ ពិនិត្យ និងស្រង់ ស្ថិតិ ចំពោះ ការ សាងសង់ សំណង់ រំលោភ បំពាន លើ ផ្លូវ សាធារណៈ ដែល ធ្វើ ឲ្យ ប៉ះពាល់ ដល់ ទ្រព្យសម្បត្តិ រដ្ឋ និង បង្ក ឲ្យ មាន ករណី គ្រោះ ថ្នាក់ ចរាចរ កើត ឡើង ជាញឹកញាប់ ទៀត ផង ។

លោក ឆាន់ សាផាន រដ្ឋលេខាធិការ ក្រសួង រៀបចំ ដែនដី នគរ រូបនីយកម្ម សំណង់ និង សុរិយោដី បានធ្វើការ ផ្តាំផ្ញេីរ ដល់ លោក ប្រធាន មន្ទីរ រៀបចំ ដែនដី ដែល ទេីប តែ ចូល កាន់ មុខ តំណែង ថ្មី ត្រូវ ខិតខំ បំពេញ ភារកិច្ច ដោយ ទទួល ខុសត្រូវ ខ្ពស់ គឺត្រូវ មាន សាមគ្គីភាព ផ្ទៃក្នុង និង មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត ដោយ គោរព និង អនុវត្ត ឲ្យ បាន ម៉ត់ចត់ តាម ច្បាប់ និង បទប្បញ្ញត្តិ នានា របស់ រដ្ឋ ផង ដែរ ៕